ប្រាសាទអង្គរវត្ត

ប្រាសាទ​នេះ​ស្ថិតនៅក្នុង​រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបាន​ក្លាយ​​ជានិមិត្តរូបកម្ពុជា[១] ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព​តំណាង​ប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញ​ពួកអ្នកទេសចរណ៍​សំខាន់​របស់​​ប្រទេសនេះផងដែរ។

រូបសំណាក សម្តេចតា

ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងជា ព្រះបិតា ឯករាជ្យជាតិ បានសោយទីវង្គតក្នុង​ព្រះជន្មាអាយុ៩០ព្រះវស្សា ។

ប្រាសាទបាយ័ន

ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​នៅ​ចុង​គ្រិស្តសតវត្សរ៍​ទី ១២ និង​ដើម​គ្រិស្តសតវត្សរ៍​ទី ១៣​ ដោយ​​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។

ប្រាសាទ​ព្រះវិហារ

គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​

10/13/14

​ចាប់​ជន​ដៃ​ដល់​បាញ់​សម្លាប់​​អ្នកកាសែត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ

ជន​សង្ស័យ​២នាក់ ក្នុង​នោះ​មាន​អតីត​យោធា​ខេត្ត​មណ្ឌលគិរី និង​មន្រ្តី​អាវុធ​ហត្ថរាជ​ធានី​ភ្នំពេញ ដែល​ជាប់​​ពាក់ព័ន្ធ និង​សកម្មភាព​បាញ់​សម្លាប់​អ្នក​កាសែត នៅ​សមាគម​ខ្មែរ​ប្រជា​ធិបតេយ្យ
ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្ត​ក្រចេះ តាម​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់ ក្រោយ​ពី​បើក​ប្រតិបត្តិការ ស្រាវ​ជ្រាវ​អស់​រយៈ​ជាង​១០ម៉ោង ។
ប្រតិបត្តិការ​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​នេះ​ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ជាង​៤រសៀល​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០១៤ ស្ថិត​នៅ​ស្ពាន​ព្រែកឆ្លូង ស្រុកស្នួល ខេត្តក្រចេះ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​កាល​ពី​វេលា​ម៉ោង​ជាង​១យប់​រំលង​អាធ្រាត្រ ចូល​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០១៤​ទៅ​នោះ។
ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក​ឧត្តម​សេនីយ៍ត្រី លន់ សុផាត ដែល​ដឹក​នាំ​កម្លាំង នគរបាល​ជំនាញ ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​ឃាតកម្ម​ខាង​លើ​នេះ បាន​បញ្ជាក់​ថា កម្លាំង​សមត្ថកិច្ច​របស់​លោក បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​២នាក់​ជា​បន្ត​បន្ទាប់ នៅ​រសៀល​ថ្ងៃ​ទី១២ ខែតុលា ឆ្នាំ២០១៤​នេះ ដែល​ជាប់​ពាក់​ព័ន្ធ​ការ​បាញ់​សម្លាប់ លោក តាំង ទ្រី អាយុ​៤៩ឆ្នាំ ជាអ្នក បម្រើ​ការ​ងារ​ជា​អ្នក​កាសែត នៅ​សមាគម​ខ្មែរ​ប្រជាធិបតេយ្យ ។
លោក​ឧត្តម​សេនីយ៍ត្រី លន់ សុផាត បាន​បញ្ជាក់​ថា ប្រតិបត្តិការ​តាម​ចាប់​ជន​ដៃ​ដល់ និង​អ្នក​ពាក់ព័ន្ធ​ទាំង​២នាក់​ខាង​លើ​នេះ បាន​ធ្វើ​ឡើង​ក្រោម​ការ​ដឹក​នាំ និង​សម្រប​សម្រួល តាម​ផ្លូវ​ច្បាប់ ពី​សំណាក់​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​ក្រចេះ និង​មាន​ការ​ចូល​រួម ពី​អភិបាល​ស្រុក​ស្នួល ព្រម​ទាំង​មន្រ្តី​នគរបាល​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀត។
មន្រ្តីនគរបាល ព្រហ្មទណ្ឌខេត្តក្រចេះ បានបញ្ជាក់ថា ជនដៃដល់ដែលអ្នកបាញ់សម្លាប់ ជនរងគ្រោះមាន ឈ្មោះ ឡា ណារ៉ុង អាយុ៣២ឆ្នាំ ជាអតីតយោធា នៅខេត្តមណ្ឌលគិរី ទី២ ឈ្មោះ ខឹម ភក្តី អាយុ២៧ ជាមន្រ្តីអាវុធហត្ថ ផ្នែកអន្តរាគមន៍ រាជធានីភ្នំពេញ ដែលជាម្ចាស់កាំភ្លើង និងម្នាក់ឈ្មោះ ពិន ហៀង អាយុ៣១ឆ្នាំ ជាមន្រ្តីនគរបាលប៉ុស្តិ៍ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប៉ុន្តែមន្រ្តីនគរបាលរូប ជាអ្នកចូលមកបំភ្លឺ នៅចំពោះមុខសមត្ថកិច្ចដើម្បីតាមចាប់ជនដៃដល់។
មន្រ្តីនគរបាលដដែលបាន បញ្ជាក់ថា ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ ខឹម ភក្តី ដែលជា ម្ចាស់កាំភ្លើងបានមុនគេ ។
ក្រោយការបញ្ចប់ សួរនាំ ជនសង្ស័យរួចមក និងមានការចូលមកបំភ្លឺ របស់មន្រ្តីនគរបាល ឃុំស្រែឈូក កម្លាំងនគរបាល បានឈានទៅដល់ការចាប់ខ្លួន ជនដៃដល់ ឡា ណរ៉ុង តែម្តង។ បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាលដដែល ក្រោយធ្វើសកម្មភាព ជនសង្ស័យទាំងនេះ បានបោះកាំភ្លើងហើយបច្ចុប្បន្ន កម្លាំងសមត្ថកិច្ច បាននិងកំពុង ធ្វើការសួរនាំ និងស្រាវជ្រាវបន្តទៀត។
លោក ឧត្តមសេនីយ៍ ស្នងការខេត្តក្រចេះ បានថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំខេត្ត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត អភិបាលស្រុកស្នួល ព្រមទាំងមន្រ្តីនគរបាលពាក់ព័ន្ធ ដែលរួមគ្នាចូលរួម សហការរហូតឈាន ដល់ការចាប់ខ្លួន ជនសង្ស័យទាំងនេះ យកមកផ្ទន្ទាទោស តាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ជនរងគ្រោះតំាង ទ្រី រួមជាមួយអ្នកកាសែត មួយចំនួនទៀត កាលពីយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ បានធ្វើដំណើរ ចូលទៅក្នុងព្រៃ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ ក្នុងគោលបំណង យកព័ត៌មានពីបទ ល្មើសឈើ ស្រាប់តែត្រូវជនល្មើសខាងលើ បាញ់សម្លាប់តែម្តង ខណៈជនរងគ្រោះកំពុង តែជាប់ផុងរថយន្ត នៅក្រោយគេ៕
( ប្រភព វ៉ិប​សាយថ៍​ដើម​អម្ពិល )

ឃាត់ខ្លួនក្រុមឈ្មួញ​​ រក​ស៊ី​​​​​​ឈើ​ខុស​ច្បាប់ ​​​ទាក់​ទិនក្នុង​​ករ​ណី បាញ់​ស​ម្លាប់​​អ្នក​កា​សែត នៅខេត្តក្រចេះ

​ខេត្តក្រចេះ ៖ ​បច្ចុប្បន្ននេះ អ្នកកាសែត​ជាផ្ទាំងសុិប របស់ក្រុមឈ្មួញ​ឈើ និងក្រុមមន្រ្តីដ៏​​មាន​​អំ​​ណាច ចង់បាញ់ សម្លាប់​តាមតែអំពើចិត្ត ជាក់ស្តែងនៅយប់ម៉ោងប្រមាណជា ១២​និង​១៥ នាទី រំលងអធ្រាត្រ ឈ្មោះ តាំង ទ្រី ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ កាន់​កាត​កាសែត សមាគម​ខ្មែរ អ្នកប្រជាធិបតេយ្យ ហើយ​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​រកឃើញ គ្រាប់ កាំភ្លើង​មួយគ្រា​ប់ ដែល​ជនដៃដល់​បាញ់​ (ម៉ា​កឡុក) ដែល​ករណីនេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា កើតឡើង​ដោយសារ​មូលហេតុ​អ្វី ពិតប្រាកដ​នៅឡើយ​ទេ​។ 
           
         សេចក្តីរាយការណ៍ បានអោយដឹងថា នៅមុន​ពេល​កើ​ហេតុ ជនរងគ្រោះ និង​មិត្ត​ភិ​ក្ត​រួមការ​ងារ បាន​ជិះ​រថយន្ត​ទៅ​មើល​ក្រុម​ឈ្មួញ ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​ នៅ​ចំណុច​ជួរ​ក្រាំង ឃុំ​ខ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ​។ លុះដល់​វេលា​ម៉ោង ១២​និង​១៥ នាទី រំលងអធ្រាត្រ ស្រាប់​តែមាន​សមត្ថកិច្ច មួយរូប​ឈ្មោះ ឈន់ ឃឿន ជា​សមត្ថកិច្ច​នៅ​ស្រុក​ស្នួល ដែល​គេ​ទទួលស្គាល់ថា គាត់​ជា​អ្នករកស៊ី​ឈើ​មួយរូប​ផងដែរ បាន​ទូរស័ព្ទ​ទៅកាន់ ក្រុមអ្នកកាសែត​ទាំងនោះ ឲ្យ​ត្រឡប់មកវិញ ពីព្រោះ​ឈើ​ដែល​កំពុង​ដឹកជញ្ជូន ​នោះ ជា​ឈើ​ដែល​គេ​ដឹក យកមក​លក់​ឲ្យ​ខ្លួន​ប៉ុណ្ណោះ ។ បន្ទាប់មក​ក្រុមអ្នកកាសែត បានធ្វើ​ដំណើរ​ត្រឡប់មកវិញ មកដល់​ចំណុច​ភូមិ​ទួល​ពន្លៃ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល រថយន្ត​របស់​អ្នកកាសែត ២​គ្រឿង បាន​ចេញពី​ទីនោះ​។
   ​ដោយឡែក​រថយន្ត មួយគ្រឿង​ទៀត ដែលមាន​គ្នា ២​នាក់ ក៏បាន​ជាប់ផុង ស្រាប់​តែមាន​រថយន្ត​ឡិច​ស៊ី​ស​៤៧០ មួយគ្រឿង​មកដល់​ទីនោះ ក៏​ដក​កាំភ្លើង​បាញ់​សំដៅ ទៅលើ​អ្នកកាសែត​ម្នាក់​ឈ្មោះ តាំង ទ្រី ត្រូវ​ត្រង់​ចិញ្ចើម​ស្លាប់​ភ្លាមៗ នៅក្នុង​ថ្លុកឈាម ហើយ​ចំណែក​អ្នកកាសែត​ម្នាក់ទៀត ជា​អ្នកបើកបរ​បាន​រត់គេច​ខ្លួន ពី​កន្លែងកើតហេតុ ។     
 បន្ទាប់ពី​បាញ់សម្លាប់​ជនរងគ្រោះ​រួច ​ជនល្មើស​បាន​ជិះ​រថយន្ត លុច​ស៊ី​ស​៤៧០ ពណ៌​ខ្មៅ ក្នុង​បំណង​រត់គេចខ្លួន តែបើ​កបាន​ប្រមាណ ៥០០​ម៉ែត្រ ពី​កន្លែងកើតហេតុ រថយន្ត​ក៏​ក្រឡាប់
ជនល្មើស​ក៏​រត់ គេចខ្លួន​បាត់ទៅ​។​

 ឈ្មួញ​ជា​នរណា​នោះ សមត្ថកិច្ច​អាច​ហៅ ឈ្មោះ ឈន់ ឃឿន មក​សួរនាំ ទំនងជា​ដឹង​រឿង​មិន​ខាន ព្រោះ​គាត់​ជា​អ្នក​ទូរស័ព្ទ ទៅកាន់​អ្នកកាសែត ឲ្យ​ត្រឡប់មកវិញ ក៏​ជួប​ហេតុការណ៍ បាញ់សម្លាប់​តែម្តង​។
ដូច្នេះ​មានន័យថា អ្នកកាសែត​ទាំងអស់ ក៏​លោក ឈន់ ឃឿន ធ្លាប់​ស្គាល់ ហើយ​ឈ្មួញ​ឈើ ក៏​លោក ឈន់ ឃឿន ធ្លាប់​ស្គាល់ ព្រោះ​គាត់​ក៏​ជា​អ្នក​ចាំ​ទិញ​ឈើ របស់​ឈ្មួញ​ទាំងនោះ ថែមទៀត
។ ដូច្នេះ​រឿង​ដែល​លោក ឈន់ ឃឿន ទូរស័ព្ទ​ហៅ​អ្នកកាសែត​មកវិញ ហាក់ដូច​ជាមាន​តម្រុយ ពី​ករណី​ឃាតកម្ម ដ៏​ឃោរឃៅ​មួយ​នេះ​ បុរស​ម្នាក់​ឈ្មោះ សាត សិ​ដ្ឋ ដែល​ជិះ​រថយន្ត ជាមួយ​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច  ធ្វើការ​សាកសួរ​។ សេចក្ដីរាយការណ៍ ពី​ខេត្តក្រចេះ បាន​ឲ្យ​ដឹង​ដែរ​ថា ឈ្មួញ​ឈើ​ដែល​បាន បាញ់សម្លាប់​អ្នកកាសែត​នោះ ឈ្មោះ ហៀ​ង ជា​មន្ត្រីប៉ូលិស ខេត្តមណ្ឌលគិរី កំពុង​រត់គេចខ្លួន​។ ដោយឡែក​សមត្ថកិច្ច ក៏បាន​ធ្វើការ​ឃាត់ខ្លួន អ្នកបើកបរ​រថយន្ដ មួយ​បាំង​កន្លះ សម្រាប់​ដឹកឈើ​ឲ្យ​ឈ្មោះ ហៀ​ង យកមក​ធ្វើការ​សាកសួរ​ផងដែរ ហើយ​ពាក់ព័ន្ធ​ករណី ឃាតកម្ម​ខាងលើនេះ គេ​សង្ស័យថា អាចមាន​ក្រុម​ឈ្មួញ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ជនដៃដល់​៕

 ដោយ ឥន្រ្តី មាស




10/6/14

រថយន្តដឹកឈើ ប្រណិតប្រគល់ជូន ទៅខ័ណ្ឌរដ្ឋ បាលព្រៃឈើ

ករណីដឹកជញ្ជួនឈើដោយខុសច្បាប់ ត្រូវបានកងកម្លាំងអាវុធហត្ថ បានបង្ក្រាបជា បន្ត បន្ទាប់ ជាក់ស្តែង នៅថ្ងៃទី០៤ ខែតុលា នៅ ចំណុច ស្នាក់ការ ៦៧២ ភូមិអូរំចេកឃុំស្រែណូយ ស្រុក វ៉ារិន ខេត្តសៀមរាប បានឃាតចាប់បានរថយន្ តដឹកឈើប្រណិត មួយគ្រឿងម៉ាកកាម៉ារី សេរី២០០៥ព័រទឹកប្រាក់ ពាក់ស្លាកលេខចំរុះ តាមកាលៈទេសៈ  អ្នកបើកបរ និង បក្សពួក មានគ្នា ប្រាំនាក់
១ ឈ្មោះប៉ាក គីមកុល ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅខេត្តឧត្តមានជ័យ
២ សយ ស៊ីហា ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅខេត្ត កំពុងចាម
៣ សូ សុភ័ក្តី ភេទ ប្រុស អាយុ ២៨ ឆ្នាំ រស់នៅខេត្ត តាកែវ
៤ លី នី ភេទ ស្រី អាយុ ៣៧ រស់នៅខេត្តឧត្តមានជ័យ
៥ ញ៉ែម សៀន ភេទ ស្រី អាយុ ៣១ រស់នៅខេត្តឧត្តមានជ័យ
វត្ថុតាងដក់ហូតបានឈើក្រញ៉ូងចំនួន៨៧ដុំសរុបទំងន់ចំនួន៩០៥កីឡូក្រាម
ត្រូវបានធ្វើការ ប្រគល់នូវវត្ថុតាង និង ជនល្មើស ព្រមទាំង
មធ្យោបាយ ធ្វើសកម្មភាព
 ជូនទៅខ័ណ្ឌរដ្ឋ បាលព្រៃ​ឈើ ខេត្តសៀមរាប ដើមី្បមាន ចំណាត់ការ ទៅតាមនីតិវិធីច្បាប់បន្ត 










10/5/14

រថយន្តទំនើប ដឹកឈើប្រណិត ត្រូវកម្លាំងអាវុធហត្ថ ខេត្តសៀមរាប បង្រ្កាប

កងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំ សម្របសម្រួល ដោយ ព្រះរាជអាជ្ញារង សាលា ដំបូងខេត្ត បានធ្វើការឃាត់ បានរថយន្តដឹក ឈើប្រណិត ១គ្រឿង ម៉ាក តូយូតា ធនដ្រា សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T 7767 នៅលើកំណាត់ ផ្លូវជាតិលេខ៦ ចំណុចភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប កាលពីម៉ោង២៤ និង ៣០នាទី ឈានចូល ថ្ងៃទី ០៤ តុលា ឆ្នាំ២០១៤  ដែលបើកបរ ដោយឈ្មោះ សុន ប៊ុនរិទ្ធិ ភេទប្រុស អាយុ២២ ឆ្នាំ។
តាមការបញ្ជាក់ របស់សមត្ថកិច្ច កងរាជអាវុធហត្ថ បានឲ្យដឹងថា ឆ្លងតាមការ ស្រាវជ្រាវ នូវមុខសញ្ញារថយន្ត ប្រព្រឹត្តបទល្មើស ដឹកជញ្ជូនឈើ ខុសច្បាប់ដែលតែងតែ​ធ្វើសកម្មភាព​ក្នុងខេត្ត និង ឆ្លងកាត់ខេត្តសៀមរាបនោះ ក្រោយពេល ដែលបានកំណត់​នូវមុខសញ្ញា​បានច្បាស់​លាស់ហើយនោះ កង កម្លាំងសមត្ថកិច្ច​ ក៏បានធ្វើការឃាត់ នូវរថយន្តខាង លើនេះ ក្រោម ការដឹកនាំរបស់ ព្រះរាជអាជ្ញារងខេត្ត នឹង បាននាំយក មកកាន់ ទីបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថខេត្ត  ដើមី្ប ធ្វើការត្រួតពិនិត្យ

ក្នុងការត្រួតពិនិត្យនោះ សមត្ថកិច្ចយើងបានធ្វើ ការដកហូតនូវ វត្ថុតាង មានឈើក្រញូង ចំនួន ៤០ដុំ មានទម្ងន់សរុប ៤៧៤គក្រ
តាមចម្លើយ របស់ជនល្មើសឈ្មោះ សុន ប៊ុនរិទ្ធិ បានឲ្យដឹងថា ខ្លួនមានទីលំនៅ បច្ចុប្បន្ន នៅភូមិ ឆ្ងរជើង ឃុំ​ដារ ស្រុកមេមុត ខេត្តកំពង់ចាម មានមុរបរ លក់ដូរ  ក្នុងនោះដែរ ជនល្មើស ក៏បានឲ្យដឹងទៀតថា ឈើប្រណិត​ ទាំងនេះខ្លួន បានដឹកជញ្ជូន ចេញមកពី ស្រុកអន្លុងវែង ខេត្ត ឧត្តរមានជ័យ ដឹកជញ្ជូនឆ្ពោះទៅកាន់ ខេត្តកំពង់ចាម ដើមី្បយកទៅលក់បន្ត ហើយនៅពេល ចូលមកដល់ ក្រុងសៀមរាប ក៏ត្រូវបានកម្លាំង សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនតែម្តង   
សូមបញ្ជាក់ផងដែរថា ការដឹកជញ្ជូន ឈើប្រណិតនេះ គឺជនល្មើស មានល្បិចកលខ្ពស់ ក្នុងការបំភាន់ភ្នែក សមត្ថកិច្ច ដោយបានចោះ ធុងសាំង ដើមី្បដាក់ឈើ ព្រមទាំង ដាក់នៅក្នុងវ៉ាលី។
លុះនៅវេលាម៉ោង០៩ព្រឹក ថ្ងៃដដែលនោះដែរ ក្រោយពេលកម្លាំង កងរាជអាវុធហត្ថ ធ្វើការត្រួតពិនិត្យរួចរាល់ ហើយនោះ ត្រូវបានធ្វើការ ប្រគល់នូវវត្ថុតាង និង ជនល្មើស ព្រមទាំង មធ្យោបាយ ធ្វើសកម្មភាព ជូនទៅខ័ណ្ឌរដ្ឋ បាលព្រៃ​ឈើ ខេត្តសៀមរាប ដើមី្បមាន ចំណាត់ការ ទៅតាមនីតិវិធីច្បាប់បន្ត

ម៉ី សុខារិទ្ធភ្នាក់ងារព័ត៌មានខេត្តសៀមរាប











10/2/14

នគរបាលសេដ្ឋកិច្ច​ ក្រសួង០៤នាក់ និង កម្មករ០២នាក់ ត្រូវបានព្រះរាជអាជ្ញា ខេត្តសៀមរាប ឃាត់ខ្លួន


នៅវេលាម៉ោង១០ និង ២០នាទី នាព្រឹកថ្ងៃទី ០១ ខែ តុលា ឆ្នាំ២០១៤ ព្រះរាជអាជ្ញាខេត្តសៀមរាប  ដឹកនាំ ដោយលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត  ដឹកនាំកម្លាំងដោយលោក​វរៈសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងនៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ ខេត្តសៀមរាប និង ជាប្រធានមន្ទីរស្រាវជ្រាវនិងយុត្តិធម៌ បានចុះធ្វើការ ឃាត់ខ្លួនកម្លាំងនគរបាលសេដ្ឋកិច្ចមក ពីក្រសួង ចំនួន៤នាក់ និង កម្មករបើកកាណូត ២នាក់ ស្តីអំពីបទកំហែងយកប្រាក់ និង បង្ខាំង​មនុស្សខុសច្បាប់ នៅបឹងទន្លេសាបចំនុចកងមាស ភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។
ដោយយោងតាមពាក្យបណ្តឹង និង ការរាយការណ៍របស់ប្រជានេសាទ ដែលទទួលរងគ្រោះ ដោយកម្លាំងនគរបាល សេដ្ឋកិច្ចមកពីក្រសួងមហាផ្ទៃ បានជម្រឹតទារប្រាក់ពីពួកគាត់ដែលជាអ្នក​ប្រជានេសាទ និង អ្នកប្រមូលទិញផលនេសាទ នៅ តំបន់កំពង់ឃ្លាំង ស្រុកសូទ្រនិគម និង តំបន់​មាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ។  តាមចម្លើយបញ្ជាក់របស់បងប្អូន ប្រជានេសាទបានឲ្យ​សមត្ថកិច្ចដឹងថា ក្រុមនគរបាលសេដ្ឋកិច្ចក្រសួងនេះ ដឹកនាំដោយឈ្មោះ ឈាង លាងពៅ  បានមកឲ្យពួកគាត់បង់ប្រាក់ ទៅក្រុមរបស់គេ ដើមី្បបានការអនុញ្ញាឲ្យដាក់ ឆ្នុក និង ចិញ្ចឹមត្រី ដោយក្នុងឆ្នុក១កន្លែង បង់នូវទឹកប្រាក់ ចំនួន ៣០ម៉ឺនរៀល ទៅ៦០ម៉ឺនរៀល បើជនណាមិនបានបង់ ហើយបានទៅដាក់ឆ្នុកនោះ នឹងត្រូវធ្វើ ការចាប់ខ្លួន ដើមី្ប ទារប្រាក់ ។  ​ដោយឡែកចំពោះ បងប្អូន អ្នក​ ប្រមូលទិញផលនេសាទ ហើយបានដឹកជញ្ជូនយកទៅលក់ នៅទីផ្សារនោះ ត្រូវ បានក្រុមនេះ ជម្រឹតទារប្រាក់ក្នុងមួយកាណូត ពី១០លានរៀល ទៅ១៣លានរៀល ព្រមទាំងគម្រាម ធ្វើការ ចាប់ ខ្លួន បញ្ជូនទៅ ភ្នំពេញទៀតផង ។ ជាក់ស្តែងនៅថ្ងៃទី៣០ កញ្ញា ២០១៤ ពួកក្រុមនេះបានជម្រឹតទារ ប្រាក់ពីកាណូត ដឹកត្រី ដែលមានចំណុះ ១តោន ចំនួន១៣លានរៀល តែម្ចាស់កាណូតគ្មាន ប្រាក់ ឲ្យ នោះ ដោយបង្ខាំង មិនឲ្យទៅណា ដល់វេលាម៉ោង១៥ រសៀលថ្ងៃដដែល ទើបក្រុមនេះបាន នាំ យកមកប្រគល់ឲ្យ សមត្ថកិច្ចសង្កាត់រដ្ឋបាល ជលផលដំដែក បានធ្វើការផាកពិន័យ ចំនួន១ លាន រៀល  ។ តែបើយើងពិនិត្យនូវរាល់សកម្មភាព និង ទង្វើដែលក្រុមនគរបាលសេដ្ឋកិច្ចក្រសួងធ្វើនេះ គឺបានប្រឆាំងទៅនឹងបទបញ្ជា និង អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិ បាលកម្ពុជា  ។



   ជាក់ស្តែង នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៤ ក្រុមខាងលើនេះបានមក​ធ្វើការជម្រឹតទារ​ប្រាក់ពី​ប្រជានេសាទនៅតាមផ្ទះផែ ក៏ត្រូវបាន​ កងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយ​ព្រះរាជ អាជ្ញារង​ខេត្ត បានធ្វើការឃាត់ខ្លួនជាក់ស្តែង នៅនឹងកន្លែង ដែល កំពុងធ្វើសកម្មភាព ជម្រឹតទារ ប្រាក់ ពីប្រជានេសាទ ដែលមានទឹកប្រាក់ចំនួន ១លាន ៥ម៉ឺនរៀល ។ ក្នុងនោះក៏បានធ្វើការ ឃាត់ខ្លួនបានមនុស្សចំនួន ០៦នាក់ ដកហូតនូវកាណូតធ្វើសកម្មភាព០២គ្រឿង មានកាណូតឈើ និង កាណូតស្នាច់ ព្រមទាំងអាវុធចំនួន០៣ដើម ប្រភេទAK ០២ដើម គ្រាប់៥៤គ្រាប់  K59 , ០១ដើម គ្រាប់០៨គ្រាប់ និង សៀវភៅបញ្ជីស្នាមកត់ត្រាឈ្មោះ អ្នកដែលត្រូវទារប្រាក់ ពីប្រជានេសាទ នៅគ្រប់បណ្តាខេត្តជុំវិញបឹងទន្លេសាប ។  ក្នុងនោះមានថ្នាក់វរៈសេនីយ៍ទោ ០២ រូប វរៈសេនីយ៍ត្រី ២រូប និង កម្មករ០២នាក់ ។
             ក្រោយពេលបញ្ជូនមកកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប  ដើមី្បសួរនាំបន្តនោះ នៅវេលាម៉ោង ១០ និង ៣៥នាទី នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤  ត្រូវបានធ្វើការប្រគល់ជូនដល់ អង្គភាពប្រឆាំង អំពើពុករលួយដែលដឹកនាំដោយ ឯ.ឧ ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ  ទាំងជនល្មើស និង វត្ថុតាង យកទៅធ្វើការ សួរនាំ និង វិនិច្ឆ័យទៅតាមនិតិវិធីច្បាប់បន្ត ៕






 ដោយៈ  ម៉ី សុខារិទ្ធ ភ្នាក់ងារព័ត៌មានខេត្តសៀមរាប