9/22/14

ជនមិន ស្គាល់មុខ លួចបាញ់ ប្រហារ អ្នករាយ សន្ទួច រង របួស ធ្ងន់ ២នាក់

​សៀម​រាប ៖  សមត្ថកិច្ចបាន ឲ្យដឹងថា​​ អ្នករាយសន្ទូច ពីរ នាក់ ត្រូវបាន ជនមិន ស្គាល់មុខ លូចបាញ់ ប្រហារ  បណ្ដាលឲ្យ ទទួលរង របួស យ៉ាងធ្ងន់ធ្ងរ ។ ​កាលពី​វេលា​ម៉ោង ​២០និង៣០ នាទី​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ២០១៤ នៅ​ចំណុច ​វាល​ស្រែ​ មានចម្ងាយ ​២គីឡូម៉ែត្រ​ពី​ ស្ថិ​ត​ក្នុងភូមិ ​អង្គ្រង ឃុំ​ក​ន្ទាំ​ង ស្រុក​ប្រាសាទ បាគង។ 
​    លោកអនុ សេនីយ៍ឯក អ៊ុយចយ នាយ ការិយាល័យ ស្រាវ ជ្រាវ ព្រហ្មទណ្ឌ នៃបញ្ជាការ កងរាជ អាវុធ ហត្ថខេត្ត សៀមរាប បានឲ្យ ដឹងថា ​ជនដៃដល់ បានបាញ់ ចំនួន១ គ្រាប់ ត្រូវជនរង គ្រោះចំនួន ២នាក់ បណ្ដាល ឲ្យទទួល រងរបួស ធ្ងន់ធ្ងរ។
លោកនាយ ការិយាល័យ បន្ថែមថា ជនរង គ្រោះទី១ ឈ្មោះឡុន ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិ អង្គ្រង ឃុំកន្ទាំង ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។ត្រូវគ្រាប់ កាំ ភ្លើង ពីរក្រោយ ត្រង់ក្រោមក្លៀក ខាងឆ្វេង ធ្លុះមកខាងមុខ ចំដើមពោះ ផ្នែកខាង ឆ្វេង ហើយ ក្បាល គ្រាប់ បានរត់ មកត្រូវ ចំដៃស្ដាំ បណ្ដាលឲ្យ ធ្លុះត្រង់ លើកដៃ បច្ចុប្បន្ន កំពុងតែ សំរាកព្យា បាលនៅ មន្ទីរពេទ្យ បង្អែកខេត្ត សៀមរាប ។ ជនរងគ្រោះទី២ ឈ្មោះឃន់វណ្ណះ ហៅប្រោ ភេទ ប្រុស   អាយុ ១៤ឆ្នាំ មុខរបរ ជាសិស្ស  ត្រូវគ្រាប់ កាំភ្លើង ត្រង់ពាក់ កណ្ដាល ស្នង ជើង ខាងឆ្វើង បណ្ដាល ឲ្យធ្លុះ ហើយគ្រាប់ បានរត់ មកត្រូវ ចំពោះ បណ្ដាល ឲ្យធ្លាក់ ពោះវៀន ចេញមកក្រៅ បច្ចុប្បន្ន កំពុងតែ សំរាក ព្យាបាលនៅ មន្ទីរ ពេទ្យគន្ធ បុប្ផា ខេត្ត សៀមរាប។
លោក អ៊ុយចយ បានបន្ថែមថា បើទោះបីជា ជនសង្ស័យ បានគេចខ្លួន យ៉ាងណា ក៍ដោយ សមត្ថ កិច្ចកំ ពុងតែ ស្រាវជ្រាវ ចាប់ខ្លួន ជនដៃដល់ មក ផ្ដន្ទាទោស ឲ្យខាងតែបាន ហើយ ករណី នេះអាច សណ្ថាន បណ្ដាល មកពីរឿងគុំនុំ  ៕(ដោយប៊ុតវិចិត្រ)


 

0 comments:

Post a Comment