កងរាជអាវុធហត្ថ ខេត្តសៀមរាប ដឹកនាំ សម្របសម្រួល ដោយ ព្រះរាជអាជ្ញារង សាលា ដំបូងខេត្ត បានធ្វើការឃាត់ បានរថយន្តដឹក ឈើប្រណិត ១គ្រឿង ម៉ាក តូយូតា ធនដ្រា សេរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T 7767 នៅលើកំណាត់ ផ្លូវជាតិលេខ៦ ចំណុចភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង ខេត្តសៀមរាប កាលពីម៉ោង២៤ និង ៣០នាទី ឈានចូល ថ្ងៃទី ០៤ តុលា ឆ្នាំ២០១៤ ដែលបើកបរ ដោយឈ្មោះ សុន ប៊ុនរិទ្ធិ ភេទប្រុស អាយុ២២ ឆ្នាំ។
តាមការបញ្ជាក់ របស់សមត្ថកិច្ច កងរាជអាវុធហត្ថ បានឲ្យដឹងថា ឆ្លងតាមការ ស្រាវជ្រាវ នូវមុខសញ្ញារថយន្ត ប្រព្រឹត្តបទល្មើស ដឹកជញ្ជូនឈើ ខុសច្បាប់ដែលតែងតែធ្វើសកម្មភាពក្នុងខេត្ត និង ឆ្លងកាត់ខេត្តសៀមរាបនោះ ក្រោយពេល ដែលបានកំណត់នូវមុខសញ្ញាបានច្បាស់លាស់ហើយនោះ កង កម្លាំងសមត្ថកិច្ច ក៏បានធ្វើការឃាត់ នូវរថយន្តខាង លើនេះ ក្រោម ការដឹកនាំរបស់ ព្រះរាជអាជ្ញារងខេត្ត នឹង បាននាំយក មកកាន់ ទីបញ្ជាការដ្ឋាន កងរាជ អាវុធហត្ថខេត្ត ដើមី្ប ធ្វើការត្រួតពិនិត្យ
។
ក្នុងការត្រួតពិនិត្យនោះ សមត្ថកិច្ចយើងបានធ្វើ ការដកហូតនូវ វត្ថុតាង មានឈើក្រញូង ចំនួន ៤០ដុំ មានទម្ងន់សរុប ៤៧៤គក្រ ។
។
ក្នុងការត្រួតពិនិត្យនោះ សមត្ថកិច្ចយើងបានធ្វើ ការដកហូតនូវ វត្ថុតាង មានឈើក្រញូង ចំនួន ៤០ដុំ មានទម្ងន់សរុប ៤៧៤គក្រ ។
តាមចម្លើយ របស់ជនល្មើសឈ្មោះ សុន ប៊ុនរិទ្ធិ បានឲ្យដឹងថា ខ្លួនមានទីលំនៅ បច្ចុប្បន្ន នៅភូមិ ឆ្ងរជើង ឃុំដារ ស្រុកមេមុត ខេត្តកំពង់ចាម មានមុរបរ លក់ដូរ ។ ក្នុងនោះដែរ ជនល្មើស ក៏បានឲ្យដឹងទៀតថា ឈើប្រណិត ទាំងនេះខ្លួន បានដឹកជញ្ជូន ចេញមកពី ស្រុកអន្លុងវែង ខេត្ត ឧត្តរមានជ័យ ដឹកជញ្ជូនឆ្ពោះទៅកាន់ ខេត្តកំពង់ចាម ដើមី្បយកទៅលក់បន្ត ហើយនៅពេល ចូលមកដល់ ក្រុងសៀមរាប ក៏ត្រូវបានកម្លាំង សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនតែម្តង ។
សូមបញ្ជាក់ផងដែរថា ការដឹកជញ្ជូន ឈើប្រណិតនេះ គឺជនល្មើស មានល្បិចកលខ្ពស់ ក្នុងការបំភាន់ភ្នែក សមត្ថកិច្ច ដោយបានចោះ ធុងសាំង ដើមី្បដាក់ឈើ ព្រមទាំង ដាក់នៅក្នុងវ៉ាលី។
លុះនៅវេលាម៉ោង០៩ព្រឹក ថ្ងៃដដែលនោះដែរ ក្រោយពេលកម្លាំង កងរាជអាវុធហត្ថ ធ្វើការត្រួតពិនិត្យរួចរាល់ ហើយនោះ ត្រូវបានធ្វើការ ប្រគល់នូវវត្ថុតាង និង ជនល្មើស ព្រមទាំង មធ្យោបាយ ធ្វើសកម្មភាព ជូនទៅខ័ណ្ឌរដ្ឋ បាលព្រៃឈើ ខេត្តសៀមរាប ដើមី្បមាន ចំណាត់ការ ទៅតាមនីតិវិធីច្បាប់បន្ត ៕
ម៉ី សុខារិទ្ធភ្នាក់ងារព័ត៌មានខេត្តសៀមរាប
0 comments:
Post a Comment