9/20/14

ផ្សារលើ ធំថ្មី ខេត្ត សៀម រាម រងការ ឆាបឆេះ ដោយ អគ្គីភ័យ តែសំណាង ល្អជួយ ពន្លត់ទាន់


សៀមរាប៖ ផ្សារលើ ធំថ្មីរងការ ឆាបឆេះ ដោយ អគ្គីភ័យ ជាលើកទី៣ ហើយនៅ ក្នុងឆ្នាំ ២០១៤ ដោយទទួល រងនូវការ គំរាមកំហែង ដោយចរន្ត អគ្គិសនី បណ្តាល ឲ្យឆេះខ្សែ ភ្លើងមួយ ចំនួន តែមិន បណ្តាល ឲ្យឆេះរាល ដាលដល់ តូបលក់ ដូររបស់ អាជីវករ នោះទេ ព្រោះត្រូវ គេជួយ ពន្លត់ ទាន់  ករណីនេះ អាជីវករ លក់ដូរ នៅក្នុងផ្សារ លើ បានធ្វើ ការរិះ គន់អ្នក គ្រប់ គ្រងផ្សារ​ និងអាជ្ញា​​ធរពាក់ ពន្ធ័នៃ ខេត្តសៀមរាបថា: បានមិន យកចិត្ត ទុកដាក់ ទាល់តែ សោះមួយ ថ្ងៃៗអង្គុយ ចាំតែកើប លុយប៉ុណ្ណោះ។
  ហេតុការ អគ្គភ័យ ឆាបឆេះនេះ បង្កឲ្យមាន ការភ្ញាក់ ផ្អើលនិង ប៉ះពាល់យ៉ាង ខ្លាំងដល់ សត្តិអារម្ភហ៍ របស់ អាជីវករ នៅក្នុង ផ្សារមួយនេះ កាលវេលា ម៉ោង៥ និង ៣០នាទីល្ងាច ថ្ងៃទី១៨ ខែកញ្ញា នៅកណ្តាល ផ្សារ លើ ធំថ្មីនៃ ក្រុងសៀមរាប។

 ​សាក្សីនៅ កន្លែង កើត ហេតុ បានប្រាប់ ឲ្យដឹងថា: នៅមុន កើតហេតុ ពួកគាត់ បានប្រាប់ ជាងភ្លើង ប្រចាំ ផ្សារ នេះថា: កាលពី ថ្ងៃទី១៦ ខែកញា កន្លងមកនេះ មានករណី ទុស្សេខ្សែ ភ្លើងនៅ លើបង្គោល កណ្តាល ផ្សារ ម្តងមក ហើយ ក្នុងនោះ ដែរគេឃើញ ខ្សែដាច់រាយ ប៉ាយនៅ តាម សសរភ្លើង     ក៍ប៉ុន្តែ ពេលនោះ ជាងភ្លើងបាន មកបិទ កុងតាក់ ភ្លើង ដើម្បី ត្រួត ពិនិត្យ  រហូត មកដល់ ថ្ងៃកើត ហេតុនេះ ខ្សែភ្លើង ទាំង នោះ នៅតែមាន ភាព រញ៉េរញ៉ៃ ដ៍ដែល។
ប្រភពពី អាជីករម្នាក់ ទៀត បាន ឲ្យដឹងថា:  ចាប់តាំង ពីពួកគាត់ ចូលមក លក់ ដំបូង  ពួកគាត់ បានសង្កេត ឃើញថា:  មានការ ទុស្សេឆាបឆេះ ខ្សែភ្លើងចំនួន ៣ដង រួចមកហើយ ករណីនេះ ពួកគាត់ មិនដែល ឃើញ អ្នក គ្រប់គ្រង ផ្សារនេះ ដើមក ពិនិត្យ មើលទាល់ តែសោះ  ដោយឃើញ   ម្នាក់ៗតែ ដើរប្រមូល លុយ ប៉ុណ្ណោះ។
​នៅជុំវិញ ហេតុការនេះ សមត្ថកិច្ច បានឲ្យដឹងថា: គ្រាន់តែមាន សេចក្តី រាយការណ៍ ពីសំណាក់ អាជីវករ មកថា: មានករណី ទុស្សេខ្សែ ភ្លើង នៅក្នុង ផ្សារលើ ធំថ្មី នេះភ្លាម លោកបាន បញ្ជាឲ្យ កម្លាំង ប្រចាំការ ចូលទៅ ជួយ ពន្លត់ ទាន់ពេល ហេតុការ គ្រោះអគ្គិភ័យ នេះដែរ ជាភ័ព្វ​ សំណាងល្អ ​ទី​នោះ​មានបំពង់ ពន្លត់ អគ្គិភ័យ ច្រើនទើបអាច ជួយពន្លត់ បានទាន់ ទើបមិន បណ្តាល ​ឲ្យមាន ​ការឆេះ​រាលដាល ដល់តូប លក់ដូរ ផ្សេងៗទៀត នោះទេហើយ មិនបណ្ដាលឲ្ យខូចខាត ដល់ទ្រព្យ សម្បត្តិ ផ្សេងៗ របស់អាជី វករ នោះ ឡើយ ដោយគ្រាន់ តែម្នាក់ៗ ភ័យស្លន់ស្លោ គ្រាដែឃើញ ហេតុការ បែបនេះ កើតឡើង។​
ករណីនេះ ផងដែរ ក្រុមអា ជីវករ ផ្សារលើ ធំថ្មី ខេត្តសៀមរាប សំណូមពរ ឲ្យអាជ្ញាធរ ពាក់ពន្ធ័ ជួយ គិតគូរ ទៅលើក រណីនេះផង។

2 comments:

  1. តើពេណាទៅបានមានព័ត៌មានផ្សាយច្រើនដូចរបស់គេ។

    ReplyDelete
  2. កុំអស់សង្ឃឹមអោយសោះ អោយតែនៅមានដង្ហើមដកក្តីសង្ឃឹមនៅតែមានជានិច្ច

    ReplyDelete