ខេត្តក្រចេះ ៖ បច្ចុប្បន្ននេះ អ្នកកាសែតជាផ្ទាំងសុិប របស់ក្រុមឈ្មួញឈើ និងក្រុមមន្រ្តីដ៏មានអំណា ច ចង់បាញ់ សម្លាប់តាមតែអំពើចិត្ត ជាក់ស្តែងនៅយប់ម៉ោងប្រមាណជា ១២និង១៥ នាទី រំលងអធ្រាត្រ ឈ្មោះ តាំង ទ្រី ភេទប្រុស អាយុ ៤៩ឆ្នាំ កាន់កាតកាសែត សមាគមខ្មែរ អ្នកប្រជាធិបតេយ្យ ហើយនៅកន្លែងកើតហេតុ សមត្ថកិច្ចរកឃើញ គ្រាប់ កាំភ្លើងមួយគ្រាប់ ដែលជនដៃដល់បាញ់ (ម៉ាកឡុក) ដែលករណីនេះ សមត្ថកិច្ចមិនទាន់សន្និដ្ឋា នថា កើតឡើងដោយសារមូលហេតុអ្វី ពិតប្រាកដនៅឡើយទេ។
សេចក្តីរាយការណ៍ បានអោយដឹងថា នៅមុនពេលកើហេតុ ជនរងគ្រោះ និងមិត្តភិក្តរួមការងារ បានជិះរថយន្តទៅមើលក្រុមឈ្ មួញ ធ្វើសកម្មភាពដឹកជញ្ជូនឈើ នៅចំណុចជួរក្រាំង ឃុំខ្សឹម ស្រុកស្នួល ខេត្តក្រចេះ។ លុះដល់វេលាម៉ោង ១២និង១៥ នាទី រំលងអធ្រាត្រ ស្រាប់តែមានសមត្ថកិច្ច មួយរូបឈ្មោះ ឈន់ ឃឿន ជាសមត្ថកិច្ចនៅស្រុកស្នួល ដែលគេទទួលស្គាល់ថា គាត់ជាអ្នករកស៊ីឈើមួយរូប ផងដែរ បានទូរស័ព្ទទៅកាន់ ក្រុមអ្នកកាសែតទាំងនោះ ឲ្យត្រឡប់មកវិញ ពីព្រោះឈើដែលកំពុងដឹកជញ្ជូ ន នោះ ជាឈើដែលគេដឹក យកមកលក់ឲ្យខ្លួនប៉ុណ្ណោះ ។ បន្ទាប់មកក្រុមអ្នកកាសែត បានធ្វើដំណើរត្រឡប់មកវិញ មកដល់ចំណុចភូមិទួលពន្លៃ ឃុំឃ្សឹម ស្រុកស្នួល រថយន្តរបស់អ្នកកាសែត ២គ្រឿង បានចេញពីទីនោះ។
ដោយឡែករថយន្ត មួយគ្រឿងទៀត ដែលមានគ្នា ២នាក់ ក៏បានជាប់ផុង ស្រាប់តែមានរថយន្តឡិចស៊ីស ៤៧០ មួយគ្រឿងមកដល់ទីនោះ ក៏ដកកាំភ្លើងបាញ់សំដៅ ទៅលើអ្នកកាសែតម្នាក់ឈ្មោះ តាំង ទ្រី ត្រូវត្រង់ចិញ្ចើមស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាម ហើយចំណែកអ្នកកាសែតម្នាក់ទៀត ជាអ្នកបើកបរបានរត់គេចខ្លួន ពីកន្លែងកើតហេតុ ។
បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះរួច ជនល្មើសបានជិះរថយន្ត លុចស៊ីស៤៧០ ពណ៌ខ្មៅ ក្នុងបំណងរត់គេចខ្លួន តែបើកបានប្រមាណ ៥០០ម៉ែត្រ ពីកន្លែងកើតហេតុ រថយន្តក៏ក្រឡាប់
ជនល្មើសក៏រត់ គេចខ្លួនបាត់ទៅ។
ឈ្មួញជានរណានោះ សមត្ថកិច្ចអាចហៅ ឈ្មោះ ឈន់ ឃឿន មកសួរនាំ ទំនងជាដឹងរឿងមិនខាន ព្រោះគាត់ជាអ្នកទូរស័ព្ទ ទៅកាន់អ្នកកាសែត ឲ្យត្រឡប់មកវិញ ក៏ជួបហេតុការណ៍ បាញ់សម្លាប់តែម្តង។
ដូច្នេះមានន័យថា អ្នកកាសែតទាំងអស់ ក៏លោក ឈន់ ឃឿន ធ្លាប់ស្គាល់ ហើយឈ្មួញឈើ ក៏លោក ឈន់ ឃឿន ធ្លាប់ស្គាល់ ព្រោះគាត់ក៏ជាអ្នកចាំទិញ ឈើ របស់ឈ្មួញទាំងនោះ ថែមទៀត
។ ដូច្នេះរឿងដែលលោក ឈន់ ឃឿន ទូរស័ព្ទហៅអ្នកកាសែតមកវិញ ហាក់ដូចជាមានតម្រុយ ពីករណីឃាតកម្ម ដ៏ឃោរឃៅមួយនេះ បុរសម្នាក់ឈ្មោះ សាត សិដ្ឋ ដែលជិះរថយន្ត ជាមួយជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ។ សេចក្ដីរាយការណ៍ ពីខេត្តក្រចេះ បានឲ្យដឹងដែរថា ឈ្មួញឈើដែលបាន បាញ់សម្លាប់អ្នកកាសែតនោះ ឈ្មោះ ហៀង ជាមន្ត្រីប៉ូលិស ខេត្តមណ្ឌលគិរី កំពុងរត់គេចខ្លួន។ ដោយឡែកសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្ដ មួយបាំងកន្លះ សម្រាប់ដឹកឈើឲ្យឈ្មោះ ហៀង យកមកធ្វើការសាកសួរផងដែរ ហើយពាក់ព័ន្ធករណី ឃាតកម្មខាងលើនេះ គេសង្ស័យថា អាចមានក្រុមឈ្មួញ ជាអ្នកនៅពីក្រោយខ្នងជនដៃ ដល់៕
ដោយ ឥន្រ្តី មាស
សេចក្តីរាយការណ៍ បានអោយដឹងថា នៅមុនពេលកើហេតុ ជនរងគ្រោះ និងមិត្តភិក្តរួមការងារ បានជិះរថយន្តទៅមើលក្រុមឈ្
ដោយឡែករថយន្ត មួយគ្រឿងទៀត ដែលមានគ្នា ២នាក់ ក៏បានជាប់ផុង ស្រាប់តែមានរថយន្តឡិចស៊ីស
បន្ទាប់ពីបាញ់សម្លាប់ជនរងគ្រោះរួច ជនល្មើសបានជិះរថយន្ត លុចស៊ីស៤៧០ ពណ៌ខ្មៅ ក្នុងបំណងរត់គេចខ្លួន តែបើកបានប្រមាណ ៥០០ម៉ែត្រ ពីកន្លែងកើតហេតុ រថយន្តក៏ក្រឡាប់
ជនល្មើសក៏រត់ គេចខ្លួនបាត់ទៅ។
ឈ្មួញជានរណានោះ សមត្ថកិច្ចអាចហៅ ឈ្មោះ ឈន់ ឃឿន មកសួរនាំ ទំនងជាដឹងរឿងមិនខាន ព្រោះគាត់ជាអ្នកទូរស័ព្ទ ទៅកាន់អ្នកកាសែត ឲ្យត្រឡប់មកវិញ ក៏ជួបហេតុការណ៍ បាញ់សម្លាប់តែម្តង។
ដូច្នេះមានន័យថា អ្នកកាសែតទាំងអស់ ក៏លោក ឈន់ ឃឿន ធ្លាប់ស្គាល់ ហើយឈ្មួញឈើ ក៏លោក ឈន់ ឃឿន ធ្លាប់ស្គាល់ ព្រោះគាត់ក៏ជាអ្នកចាំទិញ
។ ដូច្នេះរឿងដែលលោក ឈន់ ឃឿន ទូរស័ព្ទហៅអ្នកកាសែតមកវិញ ហាក់ដូចជាមានតម្រុយ ពីករណីឃាតកម្ម ដ៏ឃោរឃៅមួយនេះ បុរសម្នាក់ឈ្មោះ សាត សិដ្ឋ ដែលជិះរថយន្ត ជាមួយជនរងគ្រោះ ត្រូវបានសមត្ថកិច្ច ធ្វើការសាកសួរ។ សេចក្ដីរាយការណ៍ ពីខេត្តក្រចេះ បានឲ្យដឹងដែរថា ឈ្មួញឈើដែលបាន បាញ់សម្លាប់អ្នកកាសែតនោះ ឈ្មោះ ហៀង ជាមន្ត្រីប៉ូលិស ខេត្តមណ្ឌលគិរី កំពុងរត់គេចខ្លួន។ ដោយឡែកសមត្ថកិច្ច ក៏បានធ្វើការឃាត់ខ្លួន អ្នកបើកបររថយន្ដ មួយបាំងកន្លះ សម្រាប់ដឹកឈើឲ្យឈ្មោះ ហៀង យកមកធ្វើការសាកសួរផងដែរ ហើយពាក់ព័ន្ធករណី ឃាតកម្មខាងលើនេះ គេសង្ស័យថា អាចមានក្រុមឈ្មួញ ជាអ្នកនៅពីក្រោយខ្នងជនដៃ
ដោយ ឥន្រ្តី មាស




0 comments:
Post a Comment