ជាយុទ្ធ សាស្រ្តមួយ ក្នុងចំណោម យុទ្ធសាស្ត្រ នានា ដែលបានកំណត់ នៅក្នុង គោល នយោ បាយជាតិ ស្តីពីការ អភិវឌ្ឍ យុវជន ក្នុងនោះ បានផ្តោត លើការ យក ចិត្តទុក ដាក់តាមរយៈ ការផ្សព្វ ផ្សាយ ការបណ្តុះ បណ្តាល ការគៀងគរ នឹង ការ លើកទឹក ចិត្តដល់ យុវជន ដែលមក ពីគ្រប់ មជ្ឈដ្ឋាន ក្នុងសង្គម ឲ្យចេះ លះបង់ ពេល វេលា បរិច្ចាគ ធនធាន និង សមត្ថភាព របស់ខ្លួន រួម ចំណែក បម្រើ និង កសាង សហគមន៍ ដើម្បីឲ្យ សហគមន៍ របស់ ពួកគេ ឲ្យមាន ការរីក ចម្រើន ជាវិជ្ជ មាន ប្រកបដោយ មោទនភាព និងជំនឿចិត្ត ដែលជាផ្នែក មួយ នៃការ ចូលរួម ចំណែក កាត់បន្ថយ ភាពក្រីក្រ របស់ ប្រជាជន នេះជាការ លើកឡើងពី ឯកឧត្តម ស៊ានបូរ៉ាត រដ្ឋលេ ខាធិការ ក្រសួង អប់រំ យុវជន និង កីឡា នៅក្នុងពិធី បិត (ដំណើរ ទស្សន កិច្ចសិក្សា របស់ប្រតិភូ ក្រុមប្រឹក្សា យុវជន កម្ពុជា) នាព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដែលមាន សមាជិក សមាជិកា ប្រតិភូ យុវជន មកពី បណ្តា រាជ ធានី ខេត្ត ទាំង២៤ ចំនួន ១៥០នាក់ ។
ឯកឧត្តម ស៊ាន បូរ៉ាត បានថ្លែងថា៖ ក្នុងចលនា៣ល្អ គឺ (កូនល្អ សិស្សល្អ មិត្តល្អ) បានជួប ជុំគ្នា ដើម្បីផ្លាស់ ប្តូរនូវ បទពិសោធន៍ និង ការសិក្សា ស្រាវជ្រាវ អំពីវប្បធម៌ អរិយ ធម៌ដ៏ល្អ ផូរផង់ របស់ជាតិ យើង តាមរយៈ ការធ្វើ ទស្សនកិច្ច សិក្សា នៅតាម ប្រាង្គ ប្រាសាទ នានា ដែល សកម្មភាព ទាំងនេះ បាននិង កំពុង ធ្វើការ ពង្រឹង និង ពង្រីក នូវចលនា ៣ល្អ ឲ្យមាន វិសាលភាព កាន់តែ ធំទូលាយ ទាំងនៅ ថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ។ ក្នុងក្របខ័ណ្ឌ នៃលទ្ធិ ប្រជាធិប តេយ្យ សេរីព ហុបក្ស ព្រះរាជា ណាចក្រ កម្ពុជា បានចាត់ទុក (យុវជន) គឺជាធន ធានដ៏មាន តម្លៃបំផុត សម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម វប្បធម៌ និងការរក្សានូវ សន្តិភាព ទាំងក្នុង ពេល បច្ចុប្បន្ន និងទៅ អនាគត់ ។ ក្នុងន័យនេះ រាជរដ្ឋា ភិបាល កម្ពុជា ក្រោម ការដឹកនាំ របស់ សម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បានកំណត់ គោលដៅ ជាអាទិភាព ថា(យុវជន) គឺជាចំណែក មួយនៃក្រុម យុវ័យ ដែលចាំបាច់ ត្រូវអោយ មានការ យកចិត្ត ទុកដាក់ ខ្ពស់ជាប្រចាំ ពីសំណាក់ មនុស្សទាំង អស់នៅ ក្នុងសង្គម ដែលកំពុង បម្រើការ នៅតាមគ្រប់ ស្ថាប័ន ពាក់ព័ន្ធ ពោលគឺ ត្រូវបណ្តុះ បណ្តាល ពួកគេអោយ មានសីលធម៌ ល្អ និង មានចំណេះដឹង ប្រកបដោយ គុណភាព ខ្ពស់ សម្រាប់ បន្តវេន ក្នុងយន្តការ នៃការ អភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដើម្បី ធានាឲ្យ បាន នូវកំណើន សេដ្ឋកិច្ច ប្រកបដោយ ចេរភាព ក្នុងការ កាត់បន្ថយ ភាពក្រីក្រ របស់ ប្រជា ពលរដ្ឋ ។
ឯកឧត្តម បានបន្ត ទៀតថាៈ នៅសតវត្សរ៍ ទី២១នេះ គឺពិត ជាឋិត ក្នុងលំហូរ នៃការ ផ្លាស់ប្តូរ ព័ត៌មាន វិទ្យាយ៉ាង ឈាប់រហ័ស និងការ ធ្វើសកល ភាវូបនីយកម្ម លើគ្រប់ វិស័យ ដូច្នេះ ទាមទារ ឲ្យយើង ទាំងះស់គ្នា ជួយការពារ និងតម្រង់ ទិសពួកគេ ឲ្យចេះរៀបចំ អនាគតដ៏ល្អ ដោយបង្កើន នូវតួនាទី ជាអ្នក សម្តែង យ៉ាងសកម្ម ក្នុងរូបភាព ជាការផ្តល់ សេវាកម្ម និង ការអភិវឌ្ឍ លើគ្រប់ វិស័យ របស់សង្គម ទាំងផ្នែក វប្បធម៌ កីឡា និងសិល្បៈ ព្រោះថា បច្ចុប្បន្នភាព របស់ពួកគេ កំពុង ប្រឈម និងការ ហ៊ុំព័ទ្ធ ដោយបរិស្ថាន គ្រោះថ្នាក់ ដែលបង្ក ឡើងដោយ ការផ្សព្វផ្សាយ ព័ត៌មាន ស្រើបស្រាល ការប្រព្រឹក្ តគ្រឿង ញៀន គ្រឿង ស្រវឹង អំពើ ហឹង្សា និងការ ជួញដូរ ផ្លូវភេទ ជាដើម។
ទាំងអស់ នេះ តាមរយៈ ការអប់រំ សម្តេច អគ្គមហា សេនា បតីតេជោ និង សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត បាន និង កំពុងជំរុញ ឲ្យស្ថាប័ន ពាក់ព័ន្ធ ទាំងអស់ ជួយទប់ ស្កាត់ និង ពង្រឹង លើយន្តការ ការងារ អោយបាន ល្អប្រសើរ ដើម្បី ជាប្រយោជន៍ រួមរបស់ សង្គមជាតិ ក៏ដូចជា អនាគតដ៏ ថ្លៃថ្លា របស់ អ្នក បន្តវេន៕
0 comments:
Post a Comment