9/22/14

ស្រះចិញ្ចឹម ត្រីឆ្ដោ នៅក្នុង ខេត្ត សៀមរាប ទទួល បានការ បើក ភ្លើងខៀវ ពីសមត្ថកិច្ច ជំនាញ ពេញទំហឹង

ខេត្តសៀមរាបៈ  ស្រះចិញ្ចឹម កូនត្រីឆ្ដោជា ច្រើនកន្លែង កំពុងដំនើរការ យ៉ាងរលូន នៅពាស​ពេញ ​ភូមិសាស្រ្ត តំបន់ទន្លេសាប នៃខេត្ត​សៀមរាប ដូចជាៈ តំបន់ចុង ឃ្នៀស ,និងតំបន់ ​កំពុង​ឃ្លាំង ​ដែល​គេ សង្ស័យថា មានសមត្ថកិច្ច ជំនាញ និងអាជ្ញាធរ មួយ ចំនួនជា អ្នកបើក ភ្លើងខៀវ​ឲ្យ ឈ្មួញ​ចិញ្ចឹម​ត្រីឆ្តោ ជាប្រភេទត្រី ដែលច្បាប់ហាម ឃាត់ ជាពិសេសរដូវ នេះ ជារដូវបិទ នេសាទ ហើយត្រី​ ប្រភេទនេះវា ស៊ីតែកូនត្រីគ្នាវា ជាអាហារ ប៉ុណ្ណោះ  ចំពោះបញ្ហា បើកភ្លើង ខៀវនេះគេ​មិន ទាន់​ឃើញមាន ចំណាត់ការពី ថ្នាក់លើណា មួយសោះឡើយ។
       យោងតាម សេចក្ដីរាយការណ៍ ពីតំបន់មាត់ទឹក បឹងទន្លេសាប បានឲ្យដឹងថា ក្រុមអ្នកចិញ្ចឹម​ត្រីឆ្ដោ ត្រីរ៉ស់បាន សំរុកប្រមូល ទិញត្រី រាប់សិប តោនក្នុង១ថ្ងៃៗ សំរាប់ផ្គត់ ផ្គង់កូនត្រីឆ្ដោ​របស់គេឲ្យ ឆាប់ធំធាត់ ដើម្បីប្រមូលផល បើទោះជាមានការបង់ លុយកាក់យ៉ាង សន្ធឹក​សន្ធាប់​អស់ មួយចំនួន ជូនថ្នាក់លើយ៉ាង ណាក៏ដោយ ក៏ការចិញ្ចឹមត្រីនេះ មិនបង់ខាតនោះទេ ព្រោះ​ករណីចិញ្ចឹមត្រី មិនត្រូវបាន សមត្ថកិច្ចណា ម្នាក់ចុះ បង្ក្រាបឬចាប់ឡើយ ដោយគ្រាន់ តែ​ឲ្យកាដូ​ធំ​មួយពួកគេក៏ ត្រឡប់ទៅវិញបាត់ ។សេចក្ដីរាយការណ៍ ដដែលបាន​បន្ដឲ្យ ដឹងទៀតថា គេតែង​​តែនិយម ចិញ្ចឹមត្រីឆ្ដោ ដែលទទួលបាន ផលច្រើន គឺនៅសង្កាត់ ចុងឃ្នៀស និងសង្កាត់ សៀម​រាប​ ​ក្រុងសៀមរាប ​ដែលគេចិញ្ចឹម ដាក់បែរ ឬ​ដាក់ក្រោមផ្ទះ បណ្ដែតទឹក ។ ចំនែកនៅឃុំកំពង់ ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក៏មានការ ចិញ្ចឹមត្រី ឆ្តោដូចករណី ខាងលើនេះដែរ​ ។​       សូមរំលឹក ផងដែរថា  បច្ចុប្បន្ននេះ ​មានការនាំចូល កូនត្រីឆ្តោមក ពីប្រទេសវៀត ​ណាមយ៉ាង​គំហុក​ ដើម្បីយកមក ចិញ្ចឹម​លាយជា មួយចំណី​ម៉្យាង​ ដើម្បីឲ្យត្រី ឆាប់ធំធាត់​  ប៉ុន្តែ​ការ ប៉ះពាល់​សុខភាព ប្រជាពលរដ្ឋ យ៉ាងណានោះ គេមិនខ្វល់ទេ ឲ្យតែគេបាន ផលចំនេញ។ ពលរដ្ឋម្នាក់ធ្លាប់​​ចិញ្ចឹមត្រីនោះ បាននិយាយថា សំរាប់ពួកគាត់ ​ក្រីក្រមិន​អាច មានលទ្ធភាព ចិញ្ចឹមត្រី ឆ្ដោបាន​ច្រើនដូចគេទេ ព្រោះអីណាមួយ រកលុយសំរាប់ ទិញចំនីត្រី ហើយរក ​លុយបង់ឲ្យ សមត្ថកិច្ច ទើបអាចបន្ដ រករបរនេះបាន បើមិនដូច្នេះទេ ប្រាកដជាត្រូវ គេចាប់យក ​អស់ហើយ ។
    ប្រភពដដែល បានបន្ដឲ្យ ដឹងទៀតថា ក្រុមអ្នកចិញ្ចឹម ត្រីឆ្ដោ​ខ្នាតធំៗ នៅខេត្តសៀមរាប ភាគ​ច្រើន​ជាជនជាតិ វៀតណាម ។
    ពាក់ព័ន្ធទៅ នឹងករណីខាង លើនេះដែរ នាយខ័ណ្ឌ រដ្ឋបាលជលផល ខេត្តសៀមរាប លោក ព្រិន្ទ សាវិន មិនអាចទាក់ ទងសុំការពន្យល់ ពីលោកតាម ទូរស័ព្ទបានទេ​ នៅរសៀល ថ្ងៃទី១៣ខែ​កញ្ញានេះ ។ ​ប៉ុន្ដែកន្លងទៅ លោកធ្លាប់បាន ប្រាប់​ថា ករណីនេះ​លោក នឹងឲ្យថ្នាក់ក្រោម ចុះ​ពិនិត្យ​មើលដែរ តែកាចុះទៅមើល នេះដែរអស់រយៈ ពេលជាច្រើន​ខែ​មក ហើយនៅតែ កើត​មានដ​ដែល ហើយអាច កើតមាន ច្រើនជាងមុន ទៅទៀត ។ ចំណែកនាយ ផ្នែករដ្ឋបាល ជលផល ចុងឃ្នៀស
លោក ស្រី កែវសុភក្ត័ និង លោក រឹម សំអ៊ុន នាយផ្នែករដ្ឋបាល ជលផល សូទ្រនិគម ក៏មិនអាច
សុំការពន្យល់ បានដែរ នៅរសៀលនេះ។
    គួរបញ្ជាក់ ផងដែរថា​ កន្លងទៅ ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា​កំពុងតែយក ចិត្តទុកដាក់ ​ពីបទ​ល្មើសនេសាទ យ៉ាងខ្លាំង ដោយជំរុញ ឲ្យស្ថាប័ន ពាក់ព័ន្ធនានា ​នៅតាមបណ្ដា ខេត្តដែលមា​ន​លោកអភិបាល ខេត្តជាប្រធាន គណៈកម្មាការ បង្ក្រាប ត្រូវរិះរក គ្រប់មធ្យោបាយ ដើម្បីទប់​ស្កាត់​បទល្មើស នេសាទនិង​បង្ក្រាប រាល់ការប្រើប្រាស់ ឧបករណ៍នេសាទ ល្មើសច្បាប់ឲ្យ ខាងតែបាន ធ្វើយ៉ាងណាឲ្យ​ ផលត្រី​ក្នុងបឹង ទន្លេសាបគង់វង្ស បានច្រើនអាច ទប់ទល់ទៅ​ នឹងតំរូវកា រ​ហូបចុក​របស់ ​ប្រជាពលរដ្ឋ បាន​ថែមទៀត ។
   ផ្ទុយទៅវិញ បើគេសង្កេត មើលនៅឯ ខេត្តសៀមរាប វិញបទបញ្ជា របស់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជាមិនត្រូវ បានមន្ដ្រី ពាក់ព័ន្ធ មួយចំនួន យកមក អនុវត្តនោះទេ ជាក់ស្ដែងស្រះ ចិញ្ចឹមត្រី​ឆ្តោ និង បែរចិញ្ចឹម ជាច្រើន​នៅ ក្នុងខេត្ត​សៀមរាប ត្រូវបាន ក្រុមឈ្មួញ នាំគ្នា​ចិញ្ចឹមត្រី ឆ្តោ​យ៉ាងរំភើយ​ជារៀងរាល់ឆ្នាំ៕កុសល

1 comments:

  1. តាមការសង្កេតរបស់ខ្ញុំផ្ទាល់ និងការលើកឡើងតាមតុកាហ្វេ បាននិយាយថា៖អ្នកដែលគោរពច្បាប់នៅតែគោរពបន្ត តែបើ អ្នកមិនបានឡោរពច្បាប់ក៏នៅតែបន្ត ហេតុនេះហើយបានជាមានអ្នកខ្លះបាននិយាយទៀតថា បើមិនមាន អ្នកបើកដៃ អោយនោះ ទេ អ្នកទាំងនោះក៏មិនហាន ប្រព្រឹត្តបែបនេះដែរ ។

    ReplyDelete