ប្រាទសាបាយ័ន

 ប្រាសាទបាយ័ន
ប្រាសាទបាយ័ន ស្ថិត​នៅ​ចំ​កណ្តាល ​នៃ​ក្រុង​អង្គរ​ធំ។ ប្រាសាទ​នេះ​ ក​សាង​នៅ​ ចុង​គ្រិស្ត សតវត្សរ៍​ទី ១២ និង​ដើម ​គ្រិស្តសតវត្សរ៍​ទី ១៣​ ដោយ​​ព្រះ​បាទ ​ជយវរ្ម័ន ទី ៧។ ប្រាសាទ​នេះ​មាន តួ​ប៉ម​នីមួយៗ មាន​មុខ​បួន ដែល​មាន​កំពូល ៤៩ និង​កំពូល​ក្លោង​ទ្វារ​ចូល ៥ ទៀត សរុប​ទាំង​អស់ ៥៤ កំពូល ដែល​តំណាង​ឲ្យ​ ខេត្ត​ក្រុង​ខ្មែរ ទាំង ៥៤ នៅ​សម័យ​កាល​នោះ។ មាន​អ្នក​ប្រាជ្ញ​ មួយ​ចំនួន​ បាន​គិត​ថា មុខ​ទាំង ៤ នោះ​តំណាង ​ឲ្យ​ព្រះ​ពោធិសត្វ ​លោកេស្វរៈ  អ្នក​ខ្លះ​ទៀត​ គិត​ថា ជា​រូប​តំណាង​ព្រះ​បាទ ​ជ័យវរ្ម័ន ទី ៧។ ប្រាសាទ​បាយ័ន​មាន ​ប្លង់​បី​ជាន់។ ជាន់​ទី​ ១ និង​ទី ២ មាន​ថែវ​ដែល​មាន ​ចម្លាក់​ដ៏​ល្អ។ ប្រាង្គ​នៅ​ កណ្តាល ១៦ និង​ស្ថិត​ នៅ​ជាន់​ទី ៣ មាន​រាង​កាកបាទ។ សំណង់​ប្រាសាទ​បាយ័ន ​មាន​លក្ខណៈ​ ស្មុគ​ស្មាញ ទាំង​ថែវ ផ្លូវ​ដើរ និង​ជណ្តើរ។ ក្រៅ​ពី​ទឹក​មុខ​ញញឹម​នៃ​រូប​បាយ័ន ប្រាសាទ​នេះ ​មាន​ចម្លាក់​ដ៏​ល្អ​ប្រណីត​ ដែល​រៀប​រាប់​ពី ​រឿង​ទេវកថា​ នៅ​ថែវ​ខាង​ក្នុង និង​ខាង​ក្រៅ​ រៀប​រាប់​ពី ​ជីវភាព​រស់​នៅ​របស់ ​ប្រជាជន​នៅ ​សម័យ​អង្គរ មាន​ទាំង​ផ្សារ ការ​នេសាទ ពិធី​បុណ្យ ល្បែង​ប្រដាល់ ជល់​មាន់ ។ល។ និង​ថែម​ទាំង​មាន​ការ ​រៀប​រាប់​ពី​ព្រឹត្តិការណ៍​ប្រវត្តិ សាស្រ្ត ចម្បាំង និង​ព្យុហយាត្រា​ ជា​ដើម។ ចម្លាក់​នោះឆ្លាក់ ​បាន​ជ្រៅ​ជា​ងនៅ ប្រាសាទ​អង្គរ​វត្ត តែ​មាន​លក្ខណៈ​សាមញ្ញ។ ទិដ្ឋភាព​នៃ​ចម្លាក់ បង្ហាញ​ដោយ ​ផ្ទាំង​តាម​ជួរ ពីរ​ឬ​បី​ជួរ។

ដក​ស្រង់​ចេញ​ពី​៖​​http://km.wikipedia.org/

ប្រវត្តិនៃឈ្មោះបាយ័ន

ពាក្យ​ថា​បាយ័ន អ្នក​គ្រូ ពៅ សាវរស បាន​លើក​ពី​គំនិត​​របស់​លោក ប្វាស្សឺលីយ៉េរ៍ (Boisselier) ដែល​បាន​កំណត់​លើ​ឫស​នៃ​ពាក្យ​នេះ ដោយ​បាន​លើក​ឡើង​ថា បាយ័ន ​ជា​ស្នា​ដៃ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ដែល​បាន ​កសាង​នៅ ​ក្នុង​ប្លង់​ខុស​គេ មាន​រាង​មូល ដែល​រំលឹក​ ដល់​យន្ត្រ។ គំនិត​ខាង​លើ​នេះ​មិន​អាច ​យក​ជា​ការ​បាន​ទេ ហើយ​អ្នក​គ្រូ ពៅ សាវរស បាន​បន្ថែម​ទៅ ​គំនិត​របស់​លោក សេដែស (Cœdès) ដែល​បាន​ឲ្យ ​យោបល់​ប្រៀប​ធៀប ​នៃ​ពាក្យ​បាយ័ន ជា​មួយ វជយន្ត ដែល​និយាយ​នៅ​ក្នុង​សិលាចារឹក។ វជយន្ត គឺ​ជា​វាំង ​របស់​ព្រះ​ឥន្ទ បើ​តាម​អត្ថបទ ល្បើក​អង្គរវត្ត ដែល​បាន ​សរសេរ​ឡើង ​នៅ ​ក្នុង​សម័យ ​កណ្តាល គឺ​ព្រះ​ឥន្ទ ​បាន​ឲ្យ​ព្រះ​ពិស្ណុការ (វិឝ្វកម៌ន៑) ចុះ​មក​ឋាន​កណ្តាល​ ដើម្បី​ក​សាង ​ប្រាសាទ ​ឲ្យ​ព្រះ​កេតុ​មាលា ដែល​រំលឹក ​ដល់​វាំង​របស់ ​ព្រះ​អង្គ ​ក្នុង​គំនិត​ខ្មែរ គឺ​ពេជយន្តរត្ន ឬ ទេវ​ជយន្ត។ ឈ្មោះ​មក​ពី ​ការ​ធ្វើ​ឡើង​វិញ ​ជា​ច្រើន និង​ការ ​បង្ហាញ​ពី​ការ​ធ្វើ​ឲ្យ​ដូច​ទៅ​នឹង​ស្នា​ដៃ​ នៅ​លើ​ផែន​ដី​របស់​វិឝ្វកម៌ន៑។
ដក​ស្រង់​ចេញ​ពី​សៀវភៅ​តំបន់​ទេសចរណ៍​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា  ត្រង់​ទំព័រ ១២០ ដោយ​លោក កែវ ភួង

ព្រះ​ពុទ្ធរាជ​នៅ​ប្រាសាទ​បាយ័ន
គេ​បាន​ប្រទះ​ឃើញ​ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​ប្រក់​នាគ ស្ថិត​នៅ​ក្នុង​ឥរិយាបថសមាធិ នៅ​បាត​អណ្តូង ដែល​ស្ថិត​នៅ​ចំ​កណ្តាល​ប្រាសាទ​បាយ័ន កាល​ពី​ឆ្នាំ ១៩៣២ ។ ចម្លាក់​ព្រះ​ពុទ្ធ​អង្គ​នេះ បង្អាញ​ឲ្យ​យើង​ដឹង​នូវ​ផ្នត់​គំនិត​នយោបាយ​នា​សម័យ​ព្រះ​បាទ​ជយវរ្ម័នទី ៧ កាល​ពី​ចុង​គ្រិស្តសតវត្សរ៍ទី១២ ដើម​គ្រិស្តសតវត្សរ៍​ទី ១៣ ។ បណ្ឌិត មីសែល ត្រាណេ អ្នក​ឯកទេស​ខាង​វប្បធម៌‌​ប្រវត្តិសាស្រ្ត បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា ក្រៅ​ពី​ការ​បង្ហាញ​នូវ​ផ្នត់​គំនិត​នយោបាយ​របស់ ព្រះ​បាទ​ជយវរ្ម័ន ទី ៧ នា​សតវត្សរ៍​នោះ ចម្លាក់​ថ្ម​បុរាណ​នេះ​នៅ​មាន​សារៈ​សំខាន់​មួយ​ទៀត គឺ​បង្ហាញ​ពី​ការ​ផ្លាស់​ប្តូរ​ពី​លទ្ធិ​ទេវរាជ​មក​លទ្ធិ​ពុទ្ធរាជ​ក្នុង​រជ្ជកាល​របស់​ព្រះ​បាទ​ជយវរ្ម័ន ទី ៧ ។ ពី​ព្រោះ​ថា​ បល្ល័ង្ក ឬ​ព្រះ​អាទិទេព​ខាង​ព្រហ្មញ្ញសាសនា ត្រូវ​បាន​ជំនួស​ដោយ​ព្រះ​បដិមា​តំណាង​ឲ្យ​ព្រះ​សម្មាសម្ពុទ្ធ​អង្គ ឬ​ព្រះ​អវលោកេស្វរៈ​ទៅ​វិញ ដូច​ករណីច​ម្លាក់​ព្រះ​ពុទ្ធ​អង្គ​ខាង​លើ​នេះ ជាដើម ។ លោក​បណ្ឌិត​បាន​បន្ត​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សាសនា​ខាង​លើ​នេះ អាច​គូស​បញ្ជាក់​តាម​រយៈ​ព្រះ​ភក្រ្ត​របស់​ព្រះ​អង្គ ដែល​តំណាង​ឲ្យ​ព្រះ​រូប​របស់​ព្រះ​មហាវីរក្សត្រ គឺ​ព្រះ​បាទ​ជ័យវរ្ម័ន ទី ៧ តែ​ម្តង នេះ​ជា​ចំណុច​យ៉ាង​សំខាន់​បំផុត ។ តាម​ការ​ស្រាវ​ជ្រាវ​ខាង​បុរាណវិទ្យា និង ខាង​សិលាចារឹក លោក​សាស្រ្តាចារ្យ​បាន​ឲ្យ​ដឹង​ថា ការ​ដែល​គេ​ឆ្លាក់​ព្រះ​រូប​ព្រះ​មហាក្ស​ក្រោម​រូបភាព​របស់​ព្រះ​ពុទ្ធ ឬ​គេ​ថ្វាយ​ព្រះ​នាម​ព្រះ​មហាក្សត្រ​ទៅ​ជា​ព្រះ​ពុទ្ធរូប គឺ​ជា​ប្រពៃណី​ទូទៅ​ក្នុង​សង្គម​ខែ្មរ​បុរាណ ។ លោក​ ត្រាណេ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កត្តា​ទាំង​នេះ​ហើយ​ដែល​បង្ហាញ​ឲ្យ​យើង​ដឹង​ថា ព្រះ​ពុទ្ធអង្គ​នៃ​ប្រាសាទ​បាយ័ន ដែល​សព្វ​ថៃ្ង គេ​បាន​យក​ទៅ​ទុក​នៅ​ក្នុង​អគារ​កែ្បរ លាន​ព្រះ​គម្លង់ ពិត​ជា​តំណាង​ឲ្យ​ព្រះ​ពុទ្ធរាជ​ ជំនួស​ឲ្យ​ទេវរាជ​យ៉ាង​ប្រាកដ​មែន។ ចំពោះ​ចលនា​បន្លាស់​ប្រព័ន្ធ​គំនិត​ពី​ទេវរាជ មក​ពុទ្ធរាជ​ បាន​ទទួល​ការ​​គាំទ្រ​ពី​អ្នក​ប្រាជ្ញ​ធំៗ ដូច​ជា ហ្គ្រោស៍លីយ៉េរ៍ និង សេដែស ជា​ដើម ។ គួរ​រំឭក​ថា ព្រះ​ពុទ្ធ​ដ៏​ធំ​របស់​យើង ត្រូវ​បាន​គេ​ជួល​ជុល​ឡើង​វិញ ព្រោះ​ត្រូវ​បាន​គេ​កមេ្ទច​ជា​ច្រើន​ចំណែក ហើយ​ទម្លាក់​ចោល​ក្នុង​បាត​អណ្តូង ​ក្រោយ​ពី​ប្រតិកម្ម​សិវនិយម​ចំពោះ​លទ្ធិ​ព្រះ​ពុទ្ធសាសនា ក្រោយ​ពី ព្រះ​បាទ​ជយវរ្ម័ន ទី ៧ បាន​សោយ​ទិវង្គត​ទៅ​នោះ ។
អត្ថបទ​ដក​ស្រង់​ពី​កាសែត​រស្មី​កម្ពុជា

ចម្លាក់ត្រីប្រាសាទបាយ័ន្តនិងអង្គរវត្ត
ចម្លាក់ក្រឡោតទាប នៅលើជញ្ជាំង រោងំខាងកើត ស្លាបខាងត្បូង ប្រាសាទអង្គវត្ត បង្ហាញពីរឿង ទេវកថាមួយ បរិយាអំពី”ការកូរសមុទ្រទឹកដោះ”។ផ្ទាំងចម្លាក់នេះមាន បណ្តោយប្រវែង ៥០ មែត្រ ចែកជាបីផ្នែក ផ្នែកខាងលើ នៃផ្ទាំងចម្លាក់ បង្ហាញនូវពូកទេពអប្សរា កំពុងហោះរេរាំ នៅលើផ្ទៃ អាកាស។  ផ្នែកកណ្តាល បង្ហាញពសកម្មភាព កូរសមុទ្រទឹកដោះ ដោយពូកអាសូ និងទេវតា ដែល មានព្រះ នារាយណ៍ ជា អាជ្ញាកណ្តាល។ ពួកអាសូរដែលឈរ នៅផ្នែក ខាងក្រោម បង្ហាញពី ពពួក សត្វទឹក ជាច្រើនប្រភេទ ដែលមាន រូបរាងប្លែកៗ។  ក្នុងនោះ ត្រីខ្លះមាន រូបរាង ចម្លែកណាស់ ហើយ មិនដែលប្រទះឃើញ ក្នុងធម្មជាតិ ទៀតផង។ តាមរយៈដំណើររឿង ខាងលើ ការកូសមុទ្រ ទឹកដោះ ប្រព្រឹត្តទៅ អស់រយៈ ពេល១.០០០ឆ្នាំ ហើយលេចចេញ នូវបាតុភូត ផ្សេងៗជាច្រើន ដូចជា ពួកទេព អប្សរា ដំរីព្វរ៉ាវ័ន្ត សេះ ឧច្ច័យស្រព នាងលក្សី និងអ្វីៗ ជាច្រើនទៀត ។ចុងក្រោយ បង្អស់ គឺទឹកអម្រឹត ដែលជាទឹកមន្ត ពិសិដ្ឌសម្រាប់ ធ្វើអោយ ជីវិត លែងស្លាប់។ ក្រៅពីប្រាសាទ អង្គវត្ត ចម្លាក់ត្រី ក៍មានបង្ហាញ នៅលើ ជញ្ជាំង ប្រាសាទ ដទៃដែរ។  ប្រាសាទបាយ័ន ដែលសង់ ក្នុងរាជ្យ ព្រះបាទ ជ័យវរ្ម័ន (ទី៧) នៅអំពីរឿងរ៉ាវ ប្រវត្តិសាស្រ្តទេវកថា និងជីវកថា ប្រចាំថ្ងៃរបស់ ប្រជាជន។ ចម្លាក់នៅ រោងទង ខាងត្បូង ស្លាបខាង កើតនៃប្រាសាទនេះ បង្ហាញអំពីការ ប្រើប្រាស់ ឧបករណ៍ នេសាទ ដូចជាធ្មុកដៃ និងសំណាញ់ ។លើសពីនេះ ចម្លាក់ហាក់ដូចជា បង្ហាញ ពីផល់ ប្រយោជន៍ត្រី ក្នុងជីវភាព ប្រចាំថ្ងៃ របស់ប្រជាជន នាសម័យអង្គរ។ ម្យ៉ាងទៀត ចម្លាក់ទាំងនេះ មើល ទៅហាក់ ដូចជាត្រីកំពុង ហែលក្នុងទឹកតាម បែបធម្មជាតិ។ តាមរយៈ សារណាបញ្ចាប់ បរិញ្ញាប័ត្រ របស់ លោក ជ័យ ឈន (១៩៧៣) យើងអាច ស្គាល់ ឈ្មោះត្រី ខ្លះដែល ឆ្លាក់នៅលើ ជញ្ជាំង ប្រាសាទបាយ័ន វិភាគរក ប្រភេទពូជ ត្រីទាំអស់នេះទេ។ ដោយមានការ ជួយជ្រោមជ្រែង ពីរលោក ទូច សៀង តាណា អ្នកឯកទេស ត្រីប្រចាំ គណៈកម្មាធិការ ជាតិទន្លេ មេគង្គ និងអ្នកស្រី Barbara Albrecht យើងអាច បញ្ចាក់ អំពីអំបូរត្រី ឬជួនកាល ថែមទាំងអាច ស្គាល់ប្រភេទពូជ ត្រីដែលឆ្លាក់ នៅលើជញ្ជាំង រោងទងខាងត្បូង នៃប្រាសាទបាយ័ន និងរោងទង ខាងកើត នៃប្រាសាទ អង្គរវត្តទៀតផង ។ ក្នុងចំណោម ប្រភេទត្រី ចំនួន១៦ដែល ឆ្លាក់បង្ហា្ញញ នៅលើជញ្ជាំង នៃរោងទង ប្រាសាទអង្គវត្ត និងបាយ័ន យើងអាចវិភាគស្គាល់ ពូជត្រីចំនួន១៣ ការសង្កេត ពិនិត្យ ផ្ទាល់ លើចម្លាក់ នៃប្រាសាទ ទាំងពីនេះ យើងរាប់ ឃើញមាន ត្រីចំនួន ១.១៩៣។ ចំនូននេះ យើងរាប់ ចំពោះត្រី ដែលអាច មើលឃើញ ច្បាស់ប៉ុណ្ណោះ។ ក្រៅពីនេះ មានត្រីជា ច្រើនទៀត ដែលយើងពុំមាន លទ្ធភាពវិភាគបាន ដោយហេតុថា ចម្លាក់ខ្លះ ឆ្លាក់មិនទាន់រូច ហើយផ្នែក ខ្លះពុកផុយ ដោយសារ ធម្មជាតិ និងការបំផ្លាញ ដោយទង្វើមនុស្ស។ ចម្លាក់ មច្ឆជាតិ មិនត្រឹមតែ ឆ្លាក់ទៅលើ ប្រាសាទទាំងពីរ ខាងលើទេ។ នៅលើជញ្ជាំង ស្រះស្រី(ឈ្មោះបុរាណគេហៅ “សិលាតដាក”) ដែលស្ថិតក្នុង បរិវេណព្រះ បរមរាជ្យវាំងអង្គរ និងជញ្ជាំង លានស្តេច គម្លង់ ចម្លាក់ ត្រីច្រើនដែរ។ តែនៅទីនេះ យើងសូមលើក យកតែ ចម្លាក់ត្រី នៅប្រាសាទ អង្គរវត្តនិងបាយ័ន មកសិក្សា តែប៉ុណ្ណោះ។ ចម្លាក់នៅ ប្រាសាទ អង្គវត្តមាន បង្ហាញអំបូរ ត្រីមាន ស្រកាច្រើន ។គេចាត់ទុកថា ប្រភេទត្រីមាន ស្រកា នេះប្រហែល ៧៨%នៃប្រភេទ ត្រីទាំងអស់ ។ក្រៅពីនោះ អំបូរត្រីស្លាត មាន៧%អំបូរត្រីរាស់ មាន៤%និងអំបូរត្រី ផ្ទូងមាន៤.៦។
អត្ថបទ​ដក​ស្រង់​ពី​៖​​http://km.wikipedia.org/

0 comments:

Post a Comment