ប្រាសាទអង្គរវត្ត

ប្រាសាទ​នេះ​ស្ថិតនៅក្នុង​រចនាបថបុរាណជាន់ខ្ពស់កំពូលនៃស្ថាបត្យកម្មខ្មែរ។ វាបាន​ក្លាយ​​ជានិមិត្តរូបកម្ពុជា[១] ដែលរំលេចលើទង់ជាតិរបស់ប្រទេស ជារូបភាព​តំណាង​ប្រទេសជាតិខ្មែរ និងវាក៏ជាការទាក់ទាញ​ពួកអ្នកទេសចរណ៍​សំខាន់​របស់​​ប្រទេសនេះផងដែរ។

រូបសំណាក សម្តេចតា

ព្រះបាទ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ និងជា ព្រះបិតា ឯករាជ្យជាតិ បានសោយទីវង្គតក្នុង​ព្រះជន្មាអាយុ៩០ព្រះវស្សា ។

ប្រាសាទបាយ័ន

ស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ។ ប្រាសាទ​នេះ​ក​សាង​នៅ​ចុង​គ្រិស្តសតវត្សរ៍​ទី ១២ និង​ដើម​គ្រិស្តសតវត្សរ៍​ទី ១៣​ ដោយ​​ព្រះ​បាទ​ជយវរ្ម័ន ទី ៧។

ប្រាសាទ​ព្រះវិហារ

គឺជា​តំបន់​ប្រវត្តិសាស្ត្រ​មួយ​ដែល​មាន​ឈ្មោះ​ថា សេការីស្វារៈ មាន​ន័យ​ថា​ អំណាច​នៃ​ភ្នំ ហើយ​ត្រូវ​បាន​សាងសង់​ឡើង​នៅ​ក្នុង​អំលុង​ចុង​សតវត្ស​ទី​៩ និង​ដើម​សតវត្ស​ទី​១០ ដោយ​ព្រះមហាក្សត្រ​៤​អង្គ​ព្រះ​នាម​៖ ព្រះបាទ​យសោវរ្ម័ន​ទី​១ (សាងសង់​ក្នុង​គ.ស ៨៨៩-៩១០) ព្រះបាទ​សូរ្យ​វរ្ម័ន​ទី​១​(សាងសង់​ក្នុង​គ.ស ១០០២-១០៥០) ព្រះបាទ​សូរ្យវរ្ម័ន​ទី​២ (សាងសង់​ក្នុង​គ.ស ១១១៣-១១៥០) និង​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៦ (សាងសង់​ក្នុង​គ.ស ១០៨០-១១០៩)​

9/22/14

ស្រះចិញ្ចឹម ត្រីឆ្ដោ នៅក្នុង ខេត្ត សៀមរាប ទទួល បានការ បើក ភ្លើងខៀវ ពីសមត្ថកិច្ច ជំនាញ ពេញទំហឹង

ខេត្តសៀមរាបៈ  ស្រះចិញ្ចឹម កូនត្រីឆ្ដោជា ច្រើនកន្លែង កំពុងដំនើរការ យ៉ាងរលូន នៅពាស​ពេញ ​ភូមិសាស្រ្ត តំបន់ទន្លេសាប នៃខេត្ត​សៀមរាប ដូចជាៈ តំបន់ចុង ឃ្នៀស ,និងតំបន់ ​កំពុង​ឃ្លាំង ​ដែល​គេ សង្ស័យថា មានសមត្ថកិច្ច ជំនាញ និងអាជ្ញាធរ មួយ ចំនួនជា អ្នកបើក ភ្លើងខៀវ​ឲ្យ ឈ្មួញ​ចិញ្ចឹម​ត្រីឆ្តោ ជាប្រភេទត្រី ដែលច្បាប់ហាម ឃាត់ ជាពិសេសរដូវ នេះ ជារដូវបិទ នេសាទ ហើយត្រី​ ប្រភេទនេះវា ស៊ីតែកូនត្រីគ្នាវា ជាអាហារ ប៉ុណ្ណោះ  ចំពោះបញ្ហា បើកភ្លើង ខៀវនេះគេ​មិន ទាន់​ឃើញមាន ចំណាត់ការពី ថ្នាក់លើណា មួយសោះឡើយ។
       យោងតាម សេចក្ដីរាយការណ៍ ពីតំបន់មាត់ទឹក បឹងទន្លេសាប បានឲ្យដឹងថា ក្រុមអ្នកចិញ្ចឹម​ត្រីឆ្ដោ ត្រីរ៉ស់បាន សំរុកប្រមូល ទិញត្រី រាប់សិប តោនក្នុង១ថ្ងៃៗ សំរាប់ផ្គត់ ផ្គង់កូនត្រីឆ្ដោ​របស់គេឲ្យ ឆាប់ធំធាត់ ដើម្បីប្រមូលផល បើទោះជាមានការបង់ លុយកាក់យ៉ាង សន្ធឹក​សន្ធាប់​អស់ មួយចំនួន ជូនថ្នាក់លើយ៉ាង ណាក៏ដោយ ក៏ការចិញ្ចឹមត្រីនេះ មិនបង់ខាតនោះទេ ព្រោះ​ករណីចិញ្ចឹមត្រី មិនត្រូវបាន សមត្ថកិច្ចណា ម្នាក់ចុះ បង្ក្រាបឬចាប់ឡើយ ដោយគ្រាន់ តែ​ឲ្យកាដូ​ធំ​មួយពួកគេក៏ ត្រឡប់ទៅវិញបាត់ ។សេចក្ដីរាយការណ៍ ដដែលបាន​បន្ដឲ្យ ដឹងទៀតថា គេតែង​​តែនិយម ចិញ្ចឹមត្រីឆ្ដោ ដែលទទួលបាន ផលច្រើន គឺនៅសង្កាត់ ចុងឃ្នៀស និងសង្កាត់ សៀម​រាប​ ​ក្រុងសៀមរាប ​ដែលគេចិញ្ចឹម ដាក់បែរ ឬ​ដាក់ក្រោមផ្ទះ បណ្ដែតទឹក ។ ចំនែកនៅឃុំកំពង់ ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក៏មានការ ចិញ្ចឹមត្រី ឆ្តោដូចករណី ខាងលើនេះដែរ​ ។​       សូមរំលឹក ផងដែរថា  បច្ចុប្បន្ននេះ ​មានការនាំចូល កូនត្រីឆ្តោមក ពីប្រទេសវៀត ​ណាមយ៉ាង​គំហុក​ ដើម្បីយកមក ចិញ្ចឹម​លាយជា មួយចំណី​ម៉្យាង​ ដើម្បីឲ្យត្រី ឆាប់ធំធាត់​  ប៉ុន្តែ​ការ ប៉ះពាល់​សុខភាព ប្រជាពលរដ្ឋ យ៉ាងណានោះ គេមិនខ្វល់ទេ ឲ្យតែគេបាន ផលចំនេញ។ ពលរដ្ឋម្នាក់ធ្លាប់​​ចិញ្ចឹមត្រីនោះ បាននិយាយថា សំរាប់ពួកគាត់ ​ក្រីក្រមិន​អាច មានលទ្ធភាព ចិញ្ចឹមត្រី ឆ្ដោបាន​ច្រើនដូចគេទេ ព្រោះអីណាមួយ រកលុយសំរាប់ ទិញចំនីត្រី ហើយរក ​លុយបង់ឲ្យ សមត្ថកិច្ច ទើបអាចបន្ដ រករបរនេះបាន បើមិនដូច្នេះទេ ប្រាកដជាត្រូវ គេចាប់យក ​អស់ហើយ ។
    ប្រភពដដែល បានបន្ដឲ្យ ដឹងទៀតថា ក្រុមអ្នកចិញ្ចឹម ត្រីឆ្ដោ​ខ្នាតធំៗ នៅខេត្តសៀមរាប ភាគ​ច្រើន​ជាជនជាតិ វៀតណាម ។
    ពាក់ព័ន្ធទៅ នឹងករណីខាង លើនេះដែរ នាយខ័ណ្ឌ រដ្ឋបាលជលផល ខេត្តសៀមរាប លោក ព្រិន្ទ សាវិន មិនអាចទាក់ ទងសុំការពន្យល់ ពីលោកតាម ទូរស័ព្ទបានទេ​ នៅរសៀល ថ្ងៃទី១៣ខែ​កញ្ញានេះ ។ ​ប៉ុន្ដែកន្លងទៅ លោកធ្លាប់បាន ប្រាប់​ថា ករណីនេះ​លោក នឹងឲ្យថ្នាក់ក្រោម ចុះ​ពិនិត្យ​មើលដែរ តែកាចុះទៅមើល នេះដែរអស់រយៈ ពេលជាច្រើន​ខែ​មក ហើយនៅតែ កើត​មានដ​ដែល ហើយអាច កើតមាន ច្រើនជាងមុន ទៅទៀត ។ ចំណែកនាយ ផ្នែករដ្ឋបាល ជលផល ចុងឃ្នៀស
លោក ស្រី កែវសុភក្ត័ និង លោក រឹម សំអ៊ុន នាយផ្នែករដ្ឋបាល ជលផល សូទ្រនិគម ក៏មិនអាច
សុំការពន្យល់ បានដែរ នៅរសៀលនេះ។
    គួរបញ្ជាក់ ផងដែរថា​ កន្លងទៅ ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា​កំពុងតែយក ចិត្តទុកដាក់ ​ពីបទ​ល្មើសនេសាទ យ៉ាងខ្លាំង ដោយជំរុញ ឲ្យស្ថាប័ន ពាក់ព័ន្ធនានា ​នៅតាមបណ្ដា ខេត្តដែលមា​ន​លោកអភិបាល ខេត្តជាប្រធាន គណៈកម្មាការ បង្ក្រាប ត្រូវរិះរក គ្រប់មធ្យោបាយ ដើម្បីទប់​ស្កាត់​បទល្មើស នេសាទនិង​បង្ក្រាប រាល់ការប្រើប្រាស់ ឧបករណ៍នេសាទ ល្មើសច្បាប់ឲ្យ ខាងតែបាន ធ្វើយ៉ាងណាឲ្យ​ ផលត្រី​ក្នុងបឹង ទន្លេសាបគង់វង្ស បានច្រើនអាច ទប់ទល់ទៅ​ នឹងតំរូវកា រ​ហូបចុក​របស់ ​ប្រជាពលរដ្ឋ បាន​ថែមទៀត ។
   ផ្ទុយទៅវិញ បើគេសង្កេត មើលនៅឯ ខេត្តសៀមរាប វិញបទបញ្ជា របស់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជាមិនត្រូវ បានមន្ដ្រី ពាក់ព័ន្ធ មួយចំនួន យកមក អនុវត្តនោះទេ ជាក់ស្ដែងស្រះ ចិញ្ចឹមត្រី​ឆ្តោ និង បែរចិញ្ចឹម ជាច្រើន​នៅ ក្នុងខេត្ត​សៀមរាប ត្រូវបាន ក្រុមឈ្មួញ នាំគ្នា​ចិញ្ចឹមត្រី ឆ្តោ​យ៉ាងរំភើយ​ជារៀងរាល់ឆ្នាំ៕កុសល

ជនមិន ស្គាល់មុខ លួចបាញ់ ប្រហារ អ្នករាយ សន្ទួច រង របួស ធ្ងន់ ២នាក់

​សៀម​រាប ៖  សមត្ថកិច្ចបាន ឲ្យដឹងថា​​ អ្នករាយសន្ទូច ពីរ នាក់ ត្រូវបាន ជនមិន ស្គាល់មុខ លូចបាញ់ ប្រហារ  បណ្ដាលឲ្យ ទទួលរង របួស យ៉ាងធ្ងន់ធ្ងរ ។ ​កាលពី​វេលា​ម៉ោង ​២០និង៣០ នាទី​ថ្ងៃ​ទី​១១ កញ្ញា ឆ្នាំ២០១៤ នៅ​ចំណុច ​វាល​ស្រែ​ មានចម្ងាយ ​២គីឡូម៉ែត្រ​ពី​ ស្ថិ​ត​ក្នុងភូមិ ​អង្គ្រង ឃុំ​ក​ន្ទាំ​ង ស្រុក​ប្រាសាទ បាគង។ 
​    លោកអនុ សេនីយ៍ឯក អ៊ុយចយ នាយ ការិយាល័យ ស្រាវ ជ្រាវ ព្រហ្មទណ្ឌ នៃបញ្ជាការ កងរាជ អាវុធ ហត្ថខេត្ត សៀមរាប បានឲ្យ ដឹងថា ​ជនដៃដល់ បានបាញ់ ចំនួន១ គ្រាប់ ត្រូវជនរង គ្រោះចំនួន ២នាក់ បណ្ដាល ឲ្យទទួល រងរបួស ធ្ងន់ធ្ងរ។
លោកនាយ ការិយាល័យ បន្ថែមថា ជនរង គ្រោះទី១ ឈ្មោះឡុន ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិ អង្គ្រង ឃុំកន្ទាំង ស្រុកប្រាសាទ បាគង ខេត្តសៀមរាប។ត្រូវគ្រាប់ កាំ ភ្លើង ពីរក្រោយ ត្រង់ក្រោមក្លៀក ខាងឆ្វេង ធ្លុះមកខាងមុខ ចំដើមពោះ ផ្នែកខាង ឆ្វេង ហើយ ក្បាល គ្រាប់ បានរត់ មកត្រូវ ចំដៃស្ដាំ បណ្ដាលឲ្យ ធ្លុះត្រង់ លើកដៃ បច្ចុប្បន្ន កំពុងតែ សំរាកព្យា បាលនៅ មន្ទីរពេទ្យ បង្អែកខេត្ត សៀមរាប ។ ជនរងគ្រោះទី២ ឈ្មោះឃន់វណ្ណះ ហៅប្រោ ភេទ ប្រុស   អាយុ ១៤ឆ្នាំ មុខរបរ ជាសិស្ស  ត្រូវគ្រាប់ កាំភ្លើង ត្រង់ពាក់ កណ្ដាល ស្នង ជើង ខាងឆ្វើង បណ្ដាល ឲ្យធ្លុះ ហើយគ្រាប់ បានរត់ មកត្រូវ ចំពោះ បណ្ដាល ឲ្យធ្លាក់ ពោះវៀន ចេញមកក្រៅ បច្ចុប្បន្ន កំពុងតែ សំរាក ព្យាបាលនៅ មន្ទីរ ពេទ្យគន្ធ បុប្ផា ខេត្ត សៀមរាប។
លោក អ៊ុយចយ បានបន្ថែមថា បើទោះបីជា ជនសង្ស័យ បានគេចខ្លួន យ៉ាងណា ក៍ដោយ សមត្ថ កិច្ចកំ ពុងតែ ស្រាវជ្រាវ ចាប់ខ្លួន ជនដៃដល់ មក ផ្ដន្ទាទោស ឲ្យខាងតែបាន ហើយ ករណី នេះអាច សណ្ថាន បណ្ដាល មកពីរឿងគុំនុំ  ៕(ដោយប៊ុតវិចិត្រ)


 

បច្ចុប្បន្ន គ្រឿង ញៀន ជាកក្តា ប្រឈរ មុខ នៅក្នុង សង្គម បានរីក ដុះដាល យ៉ាងខ្លាំង នៅឃុំ គគីធំ ស្រុកកៀន ស្វាយ ខេត្ត កណ្ដាល

ខេត្តកណ្ដាល គេសង្កេត ឃើញថា:នៅក្នុង ស្រុក កៀនស្វាយ ភូមិរាំងដេក   ឃុំគគីធំ គីជាភូម៌ មួយដែល មានប្រជា ពលរដ្ឋរស់ នៅច្រើន ចាប់ពីរឆ្នាំ2012  និងឆ្នាំ2013 មានប្រជាជន រស់នៅចំនួន 714គ្រួសារ ហើយ រហូតដល់ ឆ្នាំ2014  និងឆ្នាំ2015  កំណើនប្រជា ពលរដ្ឋ អាចកើន ឡើងដល់ទៅជិត1000 គ្រួសារ នៅ ក្នុង ភូម៌មួយ នេ ហើយ ក្នុងចំណោម នោះ មានក្មេង ស្រីប្រុស ប្រម៉ាណ ជា39 ភាគរយ ដែលកំពុង តែប្រើប្រាស ថ្នាំញៀន នៅក្នុង ពេល បច្ចុប្បន្ន នេះ  ក៍ប៉ុន្តែ បញ្ហាទាំង អស់ នេះមិនត្្រូវបាន អាជ្ញាធរគេ យកចិត្ត  ទុកដាក់នោះ ឡើយ។


ប្រភពដ៍ដែល​​ បានបញ្ជាក់ ឲ្យដឹងថា: ក្មេងដែលញៀន ថ្នាំច្រើន នាក់នៅ តាមដងផ្លូវ នៅពេលយប់ កំពុង តែដើរាតត្បាត គ្រប់ទីកន្លែង នៅតាមភូម៌ ធ្វើឲ្យប្រជា ពលរដ្ឋ គាត់មាន ការព្រួយ បារម្ភហ៍ ភ័យខ្លាច មិន ហ៊ាន ធ្វើដំណើរ នៅ ពេលយប់ និងអាច បង្កឲ្យមាន ភាពអសន្តិសុខ នៅក្នុងសង្គម ដូចជា ចោចក់ ចោលួច ចោរ ប្លន់​ ជាដើម ជាពិសេស គឺក្មេងទាំង នោះបាន ដើផឹក សុីស្រវឹង វាយកាប់គ្នារ ទៀតផង រូបភាព បែប នេះបានធ្វើ ឲ្យប្រជា ពលរដ្ឋ សម្ដែង ការមិន ពេញចិត្ត និង រិះគន់យ៉ាង ខ្លាំងចំពោះលោក ប៉ា សំអិត អធិការ ស្រុកកៀនស្វាយ ព្រមទាំងលោក ហេង ធៀម អភិបាល ស្រុកកៀន ស្វាយថា: មិនបានយក ចិត្តទុកដាក់ និងមិនបាន គិតគូរ ពីសុវត្តិភាព របស់ប្រជា ពលរដ្ឋនោះទេ 
បច្ចុប្បន្ននេះ ប្រជាពល រដ្ឋគេសង្កេត ឃើញថា: អាជ្ញាធរ ស្រុកកៀន ស្វាយកំពុង អនុវត្តផ្ទុយ ពីភូម៌ឃុំសុវត្តភាព  9ចំនុច របស់ប្រមុខ រាជរដ្ឋា ភិបាលកម្ពុជា  បើតាម ប្រភពពី មន្រី្តប៉ូលិសចរាចរណ៍ម្នាក់ ដែលសុំ មិនបញ្ចេញ ឈ្មោះ បាន និយាយ ឲ្យដឹងថា: នៅក្នុង ខេត្តកណ្ដាល មិនមែនមាន តែភូម៌រាំងដេកមួយ នោះ ទេគឺនៅភូម៌ របស់គាត់ ក៍មាន ក្មេងស្ទាវ ជក់ថ្នាំញៀន ច្រើនដូច គ្នារផងដែរ 
គួបញ្ជាក់ថា: លោកជុំ ពី ប៉ូ មេប៉ុស្ដិ៍ទើប ផ្លាស់មកកាន់ តំណែងនៅ ភូមិរាំង ដេកនេះបាន ប៉ុន្មានឆ្នាំ ចេះ ទំនាក់ ទំនងល្អធ្ វើឲ្យប្រជា ពលស្រលាញ់ បានមួយ ចំនួនធំតា រយះស្រា សរ ហើយ មួយចំនួន ទៀតបាន ធ្វើការរិះ គន់ថា លោក ជុំ ពី ប៉ូ បច្ចុប្បន្ននេះ  មិនបានអនុវត្ត ទៅតាមតួនាទី និងភារកិច្ច របស់ខ្លួននោះទេ គឺបិទ ភ្នែកម្ខាងបើកភ្នែកម្ខាង និងបានបើក ភ្លើងខៀវ ឲ្យមាន បទល្មើស ជាច្រើន ដូចជា កន្លែង ចែកចាយ ថ្នាំគ្រឿងញៀនកន្លែងល្បែង សុីសង និង ស្រះចិញ្ចឹម ត្រីឆ្ដោរាប់ រយស្រះ ជាដើម។ល។
ចំពោះបញ្ហ ទាំងអស់ខាង លើនេះ លោក ហេង ធៀម អភិបាលស្រុក កៀនស្វាយ មិនអាច សុំការបំភ្លឺ បាន ទេដោយ ទូរសព្ទ័របស់ លោកឆ្លើយ ថានៅមិន អាចទំនាក់ ទំនងបានទេ នៅក្រៅ តំបន់សេវ៉ា          ជាមួយគ្នា នេះដែរ ប្រជាពល រដ្ឋនៅក្នុង ស្រុកកៀនស្វា សំណូមពរ សុំឲលោក អភិបាល ខេត្តជួយគិតគូរអំពី របញ្ហានេះផង ហើយសុំឲ្យ អង្គភាពប្រឆាំង អំពើពុក រលួយមេត្តា ជួយអង្កេត ទៅស្រុក មួយនេះ ផង    (ដោយឥន្រ្តីខ្មៅ

សមាជិក សមាជិការ ប្រតិភូ នៃក្រុម ប្រឹក្សា យុវជន កម្ពុជា រាជធានី ខេត្ត ចូលរួម ក្នុងចលនា ៣ល្អ គឺ៖ (កូនល្អ សិស្សល្អ មិត្តល្អ)






ជាយុទ្ធ សាស្រ្តមួយ ក្នុងចំណោម យុទ្ធសាស្ត្រ នានា ដែលបានកំណត់ នៅក្នុង គោល នយោ បាយជាតិ ស្តីពីការ អភិវឌ្ឍ យុវជន ក្នុងនោះ បានផ្តោត លើការ យក ចិត្តទុក ដាក់តាមរយៈ ការផ្សព្វ ផ្សាយ ការបណ្តុះ បណ្តាល ការគៀងគរ នឹង ការ លើកទឹក ចិត្តដល់ យុវជន ដែលមក ពីគ្រប់ មជ្ឈដ្ឋាន ក្នុងសង្គម ឲ្យចេះ លះបង់ ពេល វេលា បរិច្ចាគ ធនធាន និង សមត្ថភាព របស់ខ្លួន រួម ចំណែក បម្រើ និង កសាង សហគមន៍ ដើម្បីឲ្យ សហគមន៍ របស់ ពួកគេ ឲ្យមាន ការរីក ចម្រើន ជាវិជ្ជ មាន ប្រកបដោយ មោទនភាព និងជំនឿចិត្ត ដែលជាផ្នែក មួយ នៃការ ចូលរួម ចំណែក កាត់បន្ថយ ភាពក្រីក្រ របស់ ប្រជាជន នេះជាការ លើកឡើងពី ឯកឧត្តម ស៊ាន​បូរ៉ាត រដ្ឋលេ ខាធិការ ក្រសួង អប់រំ យុវជន និង កីឡា នៅក្នុងពិធី បិត (ដំណើរ ទស្សន កិច្ចសិក្សា របស់ប្រតិភូ ក្រុមប្រឹក្សា យុវជន កម្ពុជា) នាព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៤ នេះ ដែលមាន សមាជិក សមាជិកា ប្រតិភូ យុវជន មកពី បណ្តា រាជ ធានី ខេត្ត ទាំង២៤  ចំនួន ១៥០នាក់
  ឯកឧត្តម ស៊ាន បូរ៉ាត បានថ្លែងថា៖  ក្នុងចលនា៣ល្អ គឺ (កូនល្អ សិស្សល្អ មិត្តល្អ)​​ បានជួប ជុំគ្នា ដើម្បីផ្លាស់ ប្តូរនូវ បទពិសោធន៍ និង ការសិក្សា ស្រាវជ្រាវ អំពីវប្បធម៌ អរិយ ធម៌ដ៏ល្អ ផូរផង់ របស់ជាតិ យើង  តាមរយៈ ការធ្វើ ទស្សនកិច្ច សិក្សា នៅតាម ប្រាង្គ ប្រាសាទ នានា ដែល សកម្មភាព ទាំងនេះ បាននិង កំពុង ធ្វើការ ពង្រឹង និង ពង្រីក នូវចលនា ៣ល្អ ឲ្យមាន វិសាលភាព កាន់តែ ធំទូលាយ ទាំងនៅ ថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្នុងក្របខ័ណ្ឌ នៃលទ្ធិ ប្រជាធិប តេយ្យ សេរីព ហុបក្ស ព្រះរាជា ណាចក្រ កម្ពុជា បានចាត់ទុក (យុវជន) គឺជាធន ធានដ៏មាន តម្លៃបំផុត សម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម វប្បធម៌ និងការរក្សានូវ សន្តិភាព ទាំងក្នុង ពេល បច្ចុប្បន្ន និងទៅ អនាគត់ ក្នុងន័យនេះ រាជរដ្ឋា ភិបាល កម្ពុជា ក្រោម ការដឹកនាំ របស់ សម្តេច តេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី បានកំណត់ គោលដៅ ជាអាទិភាព ថា(យុវជន) គឺជាចំណែក មួយនៃក្រុម យុវ័យ ដែលចាំបាច់ ត្រូវអោយ មានការ យកចិត្ត ទុកដាក់ ខ្ពស់ជាប្រចាំ ពីសំណាក់ មនុស្សទាំង អស់នៅ ក្នុងសង្គម ដែលកំពុង បម្រើការ នៅតាមគ្រប់ ស្ថាប័ន ពាក់ព័ន្ធ ពោលគឺ ត្រូវបណ្តុះ បណ្តាល ពួកគេអោយ មានសីលធម៌ ល្អ​ និង មានចំណេះដឹង ប្រកបដោយ គុណភាព ខ្ពស់ សម្រាប់ បន្តវេន ក្នុងយន្តការ នៃការ អភិវឌ្ឍ សេដ្ឋកិច្ច សង្គម ដើម្បី ធានាឲ្យ បាន នូវកំណើន សេដ្ឋកិច្ច ប្រកបដោយ ចេរភាព ក្នុងការ កាត់បន្ថយ ភាពក្រីក្រ របស់ ប្រជា ពលរដ្ឋ
   ឯកឧត្តម បានបន្ត ទៀតថាៈ នៅសតវត្សរ៍ ទី២១នេះ គឺពិត ជាឋិត ក្នុងលំហូរ​ នៃការ ផ្លាស់ប្តូរ ព័ត៌មាន វិទ្យាយ៉ាង ឈាប់រហ័ស និងការ ធ្វើសកល ភាវូបនីយកម្ម លើគ្រប់ វិស័យ ដូច្នេះ ទាមទារ ឲ្យយើង ទាំងះស់គ្នា ជួយការពារ និងតម្រង់ ទិសពួកគេ ឲ្យចេះរៀបចំ អនាគតដ៏ល្អ ដោយបង្កើន នូវតួនាទី ជាអ្នក សម្តែង យ៉ាងសកម្ម ក្នុងរូបភាព ជាការផ្តល់ សេវាកម្ម និង ការអភិវឌ្ឍ លើគ្រប់ វិស័យ របស់សង្គម ទាំងផ្នែក វប្បធម៌ កីឡា និងសិល្បៈ ព្រោះថា បច្ចុប្បន្នភាព របស់ពួកគេ កំពុង  ប្រឈម និងការ ហ៊ុំព័ទ្ធ ដោយបរិស្ថាន គ្រោះថ្នាក់ ដែលបង្ក ឡើងដោយ ការផ្សព្វផ្សាយ ព័ត៌មាន ស្រើបស្រាល ការប្រព្រឹក្ តគ្រឿង ញៀន គ្រឿង ស្រវឹង អំពើ ហឹង្សា និងការ ជួញដូរ ផ្លូវភេទ ជាដើម។

ទាំងអស់ នេះ តាមរយៈ ការអប់រំ សម្តេច អគ្គមហា សេនា បតីតេជោ និង សម្តេច កិត្តិព្រឹទ្ធ បណ្ឌិត បាន និង កំពុងជំរុញ ឲ្យស្ថាប័ន ពាក់ព័ន្ធ ទាំងអស់ ជួយទប់ ស្កាត់ និង ពង្រឹង លើយន្តការ ការងារ អោយបាន ល្អប្រសើរ ដើម្បី ជាប្រយោជន៍ រួមរបស់ សង្គមជាតិ ក៏ដូចជា អនាគតដ៏ ថ្លៃថ្លា របស់ អ្នក បន្តវេន៕