ខេត្តសៀមរាបៈ ស្រះចិញ្ចឹម កូនត្រីឆ្ដោជា ច្រើនកន្លែង កំពុងដំនើរការ យ៉ាងរលូន នៅពាសពេញ ភូមិសាស្រ្ត តំបន់ទន្លេសាប នៃខេត្តសៀមរាប ដូចជាៈ តំបន់ចុង ឃ្នៀស ,និងតំបន់ កំពុងឃ្លាំង ដែលគេ សង្ស័យថា មានសមត្ថកិច្ច ជំនាញ និងអាជ្ញាធរ មួយ ចំនួនជា អ្នកបើក ភ្លើងខៀវឲ្យ ឈ្មួញចិញ្ចឹមត្រីឆ្តោ ជាប្រភេទត្រី ដែលច្បាប់ហាម ឃាត់ ជាពិសេសរដូវ នេះ ជារដូវបិទ នេសាទ ហើយត្រី ប្រភេទនេះវា ស៊ីតែកូនត្រីគ្នាវា ជាអាហារ ប៉ុណ្ណោះ ចំពោះបញ្ហា បើកភ្លើង ខៀវនេះគេមិន ទាន់ឃើញមាន ចំណាត់ការពី ថ្នាក់លើណា មួយសោះឡើយ។
យោងតាម សេចក្ដីរាយការណ៍ ពីតំបន់មាត់ទឹក បឹងទន្លេសាប បានឲ្យដឹងថា ក្រុមអ្នកចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់បាន សំរុកប្រមូល ទិញត្រី រាប់សិប តោនក្នុង១ថ្ងៃៗ សំរាប់ផ្គត់ ផ្គង់កូនត្រីឆ្ដោរបស់គេឲ្យ ឆាប់ធំធាត់ ដើម្បីប្រមូលផល បើទោះជាមានការបង់ លុយកាក់យ៉ាង សន្ធឹកសន្ធាប់អស់ មួយចំនួន ជូនថ្នាក់លើយ៉ាង ណាក៏ដោយ ក៏ការចិញ្ចឹមត្រីនេះ មិនបង់ខាតនោះទេ ព្រោះករណីចិញ្ចឹមត្រី មិនត្រូវបាន សមត្ថកិច្ចណា ម្នាក់ចុះ បង្ក្រាបឬចាប់ឡើយ ដោយគ្រាន់ តែឲ្យកាដូធំមួយពួកគេក៏ ត្រឡប់ទៅវិញបាត់ ។សេចក្ដីរាយការណ៍ ដដែលបានបន្ដឲ្យ ដឹងទៀតថា គេតែងតែនិយម ចិញ្ចឹមត្រីឆ្ដោ ដែលទទួលបាន ផលច្រើន គឺនៅសង្កាត់ ចុងឃ្នៀស និងសង្កាត់ សៀមរាប ក្រុងសៀមរាប ដែលគេចិញ្ចឹម ដាក់បែរ ឬដាក់ក្រោមផ្ទះ បណ្ដែតទឹក ។ ចំនែកនៅឃុំកំពង់ ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក៏មានការ ចិញ្ចឹមត្រី ឆ្តោដូចករណី ខាងលើនេះដែរ ។ សូមរំលឹក ផងដែរថា បច្ចុប្បន្ននេះ មានការនាំចូល កូនត្រីឆ្តោមក ពីប្រទេសវៀត ណាមយ៉ាងគំហុក ដើម្បីយកមក ចិញ្ចឹមលាយជា មួយចំណីម៉្យាង ដើម្បីឲ្យត្រី ឆាប់ធំធាត់ ប៉ុន្តែការ ប៉ះពាល់សុខភាព ប្រជាពលរដ្ឋ យ៉ាងណានោះ គេមិនខ្វល់ទេ ឲ្យតែគេបាន ផលចំនេញ។ ពលរដ្ឋម្នាក់ធ្លាប់ចិញ្ចឹមត្រីនោះ បាននិយាយថា សំរាប់ពួកគាត់ ក្រីក្រមិនអាច មានលទ្ធភាព ចិញ្ចឹមត្រី ឆ្ដោបានច្រើនដូចគេទេ ព្រោះអីណាមួយ រកលុយសំរាប់ ទិញចំនីត្រី ហើយរក លុយបង់ឲ្យ សមត្ថកិច្ច ទើបអាចបន្ដ រករបរនេះបាន បើមិនដូច្នេះទេ ប្រាកដជាត្រូវ គេចាប់យក អស់ហើយ ។
ប្រភពដដែល បានបន្ដឲ្យ ដឹងទៀតថា ក្រុមអ្នកចិញ្ចឹម ត្រីឆ្ដោខ្នាតធំៗ នៅខេត្តសៀមរាប ភាគច្រើនជាជនជាតិ វៀតណាម ។
ពាក់ព័ន្ធទៅ នឹងករណីខាង លើនេះដែរ នាយខ័ណ្ឌ រដ្ឋបាលជលផល ខេត្តសៀមរាប លោក ព្រិន្ទ សាវិន មិនអាចទាក់ ទងសុំការពន្យល់ ពីលោកតាម ទូរស័ព្ទបានទេ នៅរសៀល ថ្ងៃទី១៣ខែកញ្ញានេះ ។ ប៉ុន្ដែកន្លងទៅ លោកធ្លាប់បាន ប្រាប់ថា ករណីនេះលោក នឹងឲ្យថ្នាក់ក្រោម ចុះពិនិត្យមើលដែរ តែកាចុះទៅមើល នេះដែរអស់រយៈ ពេលជាច្រើនខែមក ហើយនៅតែ កើតមានដដែល ហើយអាច កើតមាន ច្រើនជាងមុន ទៅទៀត ។ ចំណែកនាយ ផ្នែករដ្ឋបាល ជលផល ចុងឃ្នៀស

លោក ស្រី កែវសុភក្ត័ និង លោក រឹម សំអ៊ុន នាយផ្នែករដ្ឋបាល ជលផល សូទ្រនិគម ក៏មិនអាច
សុំការពន្យល់ បានដែរ នៅរសៀលនេះ។
គួរបញ្ជាក់ ផងដែរថា កន្លងទៅ ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជាកំពុងតែយក ចិត្តទុកដាក់ ពីបទល្មើសនេសាទ យ៉ាងខ្លាំង ដោយជំរុញ ឲ្យស្ថាប័ន ពាក់ព័ន្ធនានា នៅតាមបណ្ដា ខេត្តដែលមានលោកអភិបាល ខេត្តជាប្រធាន គណៈកម្មាការ បង្ក្រាប ត្រូវរិះរក គ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់បទល្មើស នេសាទនិងបង្ក្រាប រាល់ការប្រើប្រាស់ ឧបករណ៍នេសាទ ល្មើសច្បាប់ឲ្យ ខាងតែបាន ធ្វើយ៉ាងណាឲ្យ ផលត្រីក្នុងបឹង ទន្លេសាបគង់វង្ស បានច្រើនអាច ទប់ទល់ទៅ នឹងតំរូវកា រហូបចុករបស់ ប្រជាពលរដ្ឋ បានថែមទៀត ។
ផ្ទុយទៅវិញ បើគេសង្កេត មើលនៅឯ ខេត្តសៀមរាប វិញបទបញ្ជា របស់ប្រមុខ រាជរដ្ឋាភិបាល កម្ពុជាមិនត្រូវ បានមន្ដ្រី ពាក់ព័ន្ធ មួយចំនួន យកមក អនុវត្តនោះទេ ជាក់ស្ដែងស្រះ ចិញ្ចឹមត្រីឆ្តោ និង បែរចិញ្ចឹម ជាច្រើននៅ ក្នុងខេត្តសៀមរាប ត្រូវបាន ក្រុមឈ្មួញ នាំគ្នាចិញ្ចឹមត្រី ឆ្តោយ៉ាងរំភើយជារៀងរាល់ឆ្នាំ៕កុសល

តាមការសង្កេតរបស់ខ្ញុំផ្ទាល់ និងការលើកឡើងតាមតុកាហ្វេ បាននិយាយថា៖អ្នកដែលគោរពច្បាប់នៅតែគោរពបន្ត តែបើ អ្នកមិនបានឡោរពច្បាប់ក៏នៅតែបន្ត ហេតុនេះហើយបានជាមានអ្នកខ្លះបាននិយាយទៀតថា បើមិនមាន អ្នកបើកដៃ អោយនោះ ទេ អ្នកទាំងនោះក៏មិនហាន ប្រព្រឹត្តបែបនេះដែរ ។
ReplyDelete